ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២នេះ បណ្តាលឱ្យមនុស្សស្លាប់៦នាក់ របួសធ្ងន់៤នាក់(ស្រី២នាក់) របួសស្រាល ១នាក់ ។
ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៣ ខែកក្កដា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសចំនួន១៥នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ៩លើក។
សូមជម្រាបដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស កាលពីថ្ងៃទី០២ ខែកក្កដាម្សិលមិញនេះ បណ្តាលឱ្យមនុស្សស្លាប់៣នាក់(ស្រី១នាក់) របួសធ្ងន់៥នាក់(ស្រី១នាក់) របួសស្រាល ៣នាក់(ស្រី១នាក់) ។ ក្នុងករពីគ្រោះថ្នាក់នេះដែរ បង្កឱ្យមានមនុស្សស្លាប់ និងរបួសចំនួន១០នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ៦លើក។
ជាមួយគ្នានោះ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាសូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច ! ៕ដោយ៖សហការី
រូបភាព៖ឯកសារ