គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​០៣​ ខែកក្កដា​ កើតឡើង​៩​លើក​ ស្លាប់​៦​នាក់​ និង​របួស​ ៥​នាក់​ !!!

ចែករំលែក៖

​ភ្នំពេញ​៖​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​០៣​ ខែកក្កដា​ ឆ្នាំ​២០២២​នេះ​ បណ្តាល​ឱ្យ​​មនុស្ស​ស្លាប់​៦​នាក់​ របួសធ្ងន់​៤​នាក់​(​ស្រី​២​នាក់​)​ របួសស្រាល​ ១​នាក់​ ។​

​ជាក់ស្ដែង​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​០៣​ ខែកក្កដា​ បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​ចំនួន​១៥​នាក់​ កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ចំនួន​ ៩​លើក​។ 

សូមជម្រាបដែរថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ កាលពី​ថ្ងៃ​ទី​០២​ ខែកក្កដា​ម្សិលមិញនេះ​​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៣​នាក់​(​ស្រី​១​នាក់​)​ របួសធ្ងន់​៥​នាក់​(​ស្រី​១​នាក់​)​ របួសស្រាល​ ៣​នាក់​(​ស្រី​១​នាក់​)​ ។​ ក្នុងករពីគ្រោះថ្នាក់​នេះដែរ​ ​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​ចំនួន​១០​នាក់​ កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ចំនួន​ ៦​លើក​។ 

ជាមួយគ្នានោះ​ នាយកដ្ឋាននគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ ​ក៏សូមអំពាវនាវដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​សូម​ធ្វើ​ដំណើរ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍​ជា​និច្ច​ !​ ៕ដោយ​៖សហការី​

...

រូបភាព​៖ឯកសារ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print