ទេព រិន្ទដារ៉ូ និងប្រុសខួច ត្រូវបានគេសរសើរក្នុងការសម្តែង រឿងបែបកំប្លែង “លោកប៉ាមហាកូរ”

ចែករំលែក៖

ភ្នំពេញ៖ អាចចាត់ទុកបានថាជាចំណាប់អារម្មណ៍ថ្មីក្រោយពីផលិតលម្មLD មុននេះបានបញ្ចេញវីដេអូ Trailerថ្មី គឺរឿង“លោកប៉ាមហាកូរ” ដែលជាភាពយន្តបែបកំប្លែង ដែលតារាសម្តែងខុសជំនាន់ទេព រិន្ទដារ៉ូ និងប្រុសខួច បានចូលរួមសម្តែងរហូតទស្សនិកជនផ្ទុះសំណើចនិងលាន់មាត់សរសើរពីការសម្តែងរួមគ្នាលើកដំបូងក្នុងភាពយន្តបែបកំប្លែងនេះ។
ជាក់ស្តែង កាលពីថ្ងៃទី០២ខែកក្កដា នេះដែរ ផលិតកម្មក៏បានធ្វើការប្រាកសសម្ពោធត្រៀមចាក់បញ្ចាំងជាផ្លូវការនូវភាពយន្តខាងលើដោយមានការចូលរួមពីសំណាក់មន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សិល្បករ ផលិតករ ជាច្រើនចូលរួម ក្នុងនោះការបើកឲ្យភ្ញៀវកិត្តិយសចូលទស្សនាគ្រានោះទទួលបានការពេញចិត្តនិងសរសើរមិនដាច់ពីមាត់ថាពិតជារសជាតិថ្មី ទាំងគុណភាព និងសាច់រឿង។ តារាសម្តែងប្រុសខួច និងទេព រិន្ទដារ៉ូ បានលើកឡើងថា នេះគឺជាភាពយន្តថ្មីដែលលោកបានជួបដៃគូជំនាន់ក្រោយគឺប្រុសខួចក្នុងនាមជាឪពុកនិងកូន ហើយជាភាពយន្តបែបកំប្លែងខុសពីការជួបក្នុងភាពយន្តភាគរឿង”ភ្លើង” ដែលផ្ទុះការគាំទ្រខ្លាំងនោះ។ លោកបន្តថាភាពយន្តនេះមិនត្រឹមតែកំប្លែងទេ អ្នកនិពន្ធបានបង្កប់ទស្សនៈអប់រំ និងមានឈុតឆាកមនោសញ្ចេតនាអាចនឹងធ្វើឲ្យទស្សនិកជនស្រក់ទឹកភ្នែកដែរ។ លោកថាជាអ្នកសម្តែងក៏អាចបត់បែនគ្រប់ស្ថានភាពរឿង ហើយបើទោះបីជាលោកមិនមែន ជាតារាកំប្លែង ប៉ុន្តែតាមសាច់រឿងនិងការដឹកនាំរឿងគឺមិនជាបញ្ហាប្រឈមធ្ងន់ធ្ងរឡើយសម្រាប់រូបលោក។
តារាសម្តែងស្រស់សង្ហា ប្រុសខួច វិញបានលើកឡើងថានេះគឺជាភាពយន្តខ្នាតធំលើកដំបូងដែលលោកបានចូលរួមសម្តែង ហើយប៉ះជាមួយតារាសម្តែងជើងចាស់លោកទេពរិន្ទដារ៉ូច្រើនហើយការសម្តែងគឺពិតជាស៊ីចង្វាក់គ្នាបានល្អរួមទាំងតារាសម្តែងស្រីកញ្ញា ហេងចន្ថានោះ។ លោកថាទទួលបានការណែនាំពីរៀមច្បងជើងចាស់ ហើយក៏បានបន្ថែមរសជាតិថ្មីសម្រាប់ទស្សនកជនផងដែរ ហើយលោករំពឹងថានឹងទទួលបានការគាំទ្រខ្លាំងពីទស្សនិកជននៅថ្ងៃចាក់បញ្ចាំងចាប់ពីថ្ងៃទី២១ ខែកក្កដាឆ្នាំ ២០២២នេះតទៅ៕


ដោយវឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print