លោក ណុប ចំរើន អញ្ជើញប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់ចេក អណត្តិទី៥ឆ្នាំ២០២២

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ណុប ចំរើន អភិបាលនៃគណៈអភិបាលក្រុងស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់សង្កាត់ចេកអាណត្តិទី៥ នៃក្រុងស្វាយរៀង នាព្រឹកថ្ងៃទី៤ខែកក្កដាឆ្នាំ២០២២នៅសាលប្រជុំសង្កាត់ចេកក្រុងស្វាយរៀង។

ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីលោក នាយករដ្ឋបាលសាលាក្រុងស្វាយរៀង លោកមេបញ្ជាការផ្នែកសឹករងក្រុងស្វាយរៀង លោកអធិការនគរបាលក្រុងស្វាយរៀង លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្វាយរៀង  លោក ប្រធាន
អនុប្រធានការិយាល័យសាលាក្រុងស្វាយរៀង  និងសមាជិក សមាជិកាចូលរួមមានលោក លោកស្រីសមាជិកក្រុមប្រឹក្សាសង្កាត់អាណត្តិចាស់ និងអាណត្តិថ្មី  ស្មៀនសង្កាត់ ជំនួយការរដ្ឋបាលសង្កាត់ លោក ស្រីនាយិកាសាលាបឋមសិក្សាកន្ទុយវៃ លោកនាយកស្តីទីសាលាបឋមសិក្សាចេក គ្រូមត្តេយ្យសហគមន៍ភូមិចេក  លោក ប្រធានមណ្ឌលសុខភាពចេក លោក លោកស្រីថ្នាក់ដឹកនាំភូមិទាំង១០ ក្នុងសង្កាត់
តំណាងគណបក្សនយោបាយ  តំណាងគណៈកម្មាធិការ
និងគណៈកម្មការនានា  តំណាងអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ចាស់ព្រឹទ្ធាចារ្យ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

លោកអភិបាលក្រុងស្វាយរៀងក៏សូមថ្លែងនូវការកោតសរសើរ និងចូលរួមអបអរសាទរយ៉ាងក្លៀវក្លាចំពោះលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាសង្កាត់ អាណត្ដិទី៥ និង លោកស្រី ជាចៅសង្កាត់ចេក ចៅសង្កាត់រង ទំាងអស់ដែលបានទទួលនូវការស្រឡាញ់ពេញចិត្ដ និងកា​រ​គំាទ្រ​ពី​សំណា​ក់ប្រ​ជា​​ព​​លរដ្ឋ តាមរយៈការបោះឆ្នោតកាលពីថ្ងៃអាទិត្យ​ទី០៥ ខែមិថុនា ឆ្នាំ២០២២កន្ល​ង​​​​មកនេះដើម្បី​បន្តដឹកនាំ​ សង្កា​ត់ចេក ឱ្យបន្តអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យជាបន្ថែមទៀត។

លោកបានបន្ថែមថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅថ្នាក់ឃុំ សង្កាត់ គឺជាការជំរុញកិច្ចដំណើរការអនុវត្ត​កំណែទម្រង់​វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកំណែទម្រង់នេះ​បានដើរ​តួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់អភិបាលកិច្ចនៅថ្នាក់ឃុំ សង្កាត់ តាមគោលការណ៍​អភិវឌ្ឍ​តាមបែបប្រជា​ធិបតេយ្យនៅថ្នាក់មូលដ្ឋាន។

លោកបន្តថា អភិ​បាលកិច្ចល្អតម្រូវឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ធ្វើ​ជា​តំណាងឱ្យផលប្រយោជ​ន៍​របស់ប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋាន ដូចនេះក្រុមប្រឹក្សាឃុំ សង្កាត់​នីមួយៗ ត្រូវមានតួនាទី និងភារកិ​ច្ច​ក្នុងការ​ឆ្លើ​យ​​​​​​​តបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​​របស់ខ្លួនតាមរយៈការអភិវឌ្ឍ ការលើកកម្ពស់គុណភាពនៃជីវភាពរស់នៅ​តាមរយៈ​ការផ្តល់​សេវាសង្គម ការកសា​ង និង​ពង្រឹ​ងព​ង្រី​ក​ហេដ្ឋារចនាសម្ព័ន្ធសាធាណៈដែលសំខាន់ចាំបាច់​ឱ្យបាន​កាន់តែ​ប្រសើរឡើង និងប្រក​​​ប​​ដោយសមធម៌ បរិយាប័ន្ន និងមានចីរភាពដើម្បី​​ឈាន​ឆ្ពោះ​ទៅ​​​​​​​រួ​ម​ចំណែក​​ក្នុងការ​កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ក្នុងន័យនេះ ក្រុមប្រឹក្សាឃុំ​ សង្កាត់ដែលបានជាប់ឆ្នោតនៅក្នុងអាណត្តិទី៥នេះ ត្រូវបន្ដនិរន្ដរភាព​នៃការដឹកនាំគ្រប់គ្រង និងអភិវឌ្ឍន៍នៅមូលដ្ឋានក្នុងអាណត្ដិ៥ឆ្នាំបន្ដទៀត។

នេះបានន័យថា ទោះ​​​​​​បីជា​ក្រុមប្រឹក្សាសង្កាត់ ដែលប្រកាសទទួលស្គាល់នាឱកាសនេះ ជាក្រុមប្រឹក្សាសង្កាត់​អាណត្ដិ​ថ្មី​​ក៏ពិ​ត​មែ​ន ប៉ុន្ដែមិនមែនបានសេចក្ដីថាការងារគ្រប់គ្រង និងការងារអភិវឌ្ឍន៍មូលដ្ឋានដែលក្រុមប្រឹ​ក្សា​សង្កាត់​អាណត្ដិ​ចា​ស់​​បានអនុវត្ដកន្លងមកត្រូវបានបញ្ចប់នោះទេ ពោលគឺក្រុមប្រឹក្សាសង្កាត់ អាណត្ដិថ្មី ត្រូវបន្ដ​អនុវ​ត្ដ​​ការ​ងា​​រ​​​គ្រប់គ្រង និងការអភិវឌ្ឍមូលដ្ឋានពីក្រុមប្រឹក្សាសង្កាត់ អាណត្ដិចាស់ សំដៅធានា​ឱ្យ​មាន​​និរន្ដរភាព​ក្នុងកិច្ច​ការ​រដ្ឋបាល និងការផ្ដល់សេវា ព្រមទំាងការអភិវឌ្ឍនៅមូលដ្ឋាន​ជាបន្តទៀត៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print