ភ្នំពេញ : លោក ហេង រតនា អគ្គនាយក ស៊ីម៉ាក់ បានមានប្រសាសន៍ថា, នៅព្រឹកថ្ងៃចន្ទ ៦កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃ០៤ ខែកក្កដា ឆ្នាំ២០២២ ខ្ញុំបានទទួលដំណើរទស្សនកិច្ច Gotaro OGAWA អតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជណាចក្រកម្ពុជា ចន្លោះឆ្នាំ២០០០ ដល់២០០៣និងលោកស្រី ព្រមទាំង លោក Asahiko Mihara ជាទីប្រឹក្សាពិេសសរបស់JICA និងអតីត:សមាជិកសភា ព្រមទាំងគណៈប្រតិភូ អញ្ជើញទស្សនាការដាក់បង្ហាញសំណល់យុទ្ធភណ្ឌសង្គ្រាម នៅសារមន្ទីរសន្តិភាពសកម្មភាពមីន ខេត្តសៀមរាប។
លោក ហេង រតនា អគ្គនាយក ស៊ីម៉ាក់ បានថ្លែងថា, ក្នុងដំណើរទស្សនកិច្ចនេះ លោក Gotaro OGAWAនិងគណ:ប្រតិភូ មានក្តីរំភើបរីករាយបានកោតសរសើរចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ។ លោក Gotaro OGAWA ក៏បានបង្ហាញនៅក្តីរីករាយដែលបានមកទស្សនាសារមន្ទីរសន្តិភាពសកម្មភាពមីនរបស់អង្គភាពស៊ីម៉ាក់ និងមានជំនឿថាសារមន្ទីរនេះ មានអត្តប្រយោជន៍ដ៍ធំធេងក្នុងការអប់រំផ្សព្វផ្សាយដល់ប្រជាជនកម្ពុជានិងពិភពលោកជំនាន់ក្រោយៗទៀតបានស្គាល់និងស្វែងយល់មរតកសំណល់យុទ្ធភណ្ឌសង្គ្រាមដែលបានបង្កទុក្ខវេទនាទាំងក្នុងសង្គ្រាមនិងក្រោយសង្គ្រាមបានបញ្ចប់ ៕
ដោយ : សិលា