បុរសម្នាក់ស្លាប់នៅហ្នឹងកន្លែងកើតហេតុ​ ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូសណ្ដោងរ៉ឺម៉ក

ចែករំលែក៖

ខេត្ត​ក្រចេះ៖ បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ បុរសម្នាក់បានស្លាប់នៅហ្នឹងកន្លែងកើតហេតុពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត បុកម៉ូតូសណ្ដោងរ៉ឺម៉ក(ម៉ូតូសណ្ដោងរ៉ឺម៉កដឹកសត្វគោ)។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០២២ នៅវេលាម៉ោង១៩និង១០នាទីយប់ នៅចំណុចផ្លូវជាតិលេខ៧ (ស្នួល-មេមត់) ចំណុចបង្គោលគីឡូម៉ែត្រលេខ២៥២-២៥៣ ភូមិរហារ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។

របាយការណ៍​ដដែល​បន្តថា​ មុនពេលកើតហេតុមានរថយន្តមួយគ្រឿង ពេលមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុក ម៉ូតូសណ្ដោងរ៉ឺម៉កដឹកសត្វគោពីក្រោយពេញទំហឹង ដែលម៉ូតូសណ្ដោងរ៉ឺម៉កម៉ាក វេវឆ្លាម ពណ៌ខ្មៅ គ្មានផ្លាកលេខបើករបរដោយឈ្មោះ រ៉ី អាម៉ាត ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិ៧មករា ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ស្លាប់នៅនឹងកន្លែងកើតហេតុ)។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងយកមធ្យោបាយពាក់ព័ន្ធ ម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿង យកមករក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីបន្តនីតិវិធី។ សពត្រូវបានសមត្ថកិច្ចជំនាញ ប្រគល់ជូនបងប្អូនក្រុមគ្រួសារនៃសព យកទៅធ្វើបុណ្យតាមប្រពៃណី ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print