បាក់ព្រិលនៅជួរភ្នំ Alps ក្នុងប្រទេស អ៉ីតាលី ស្លាប់និងរបួស១៤នាក់

ចែករំលែក៖

មានហេតុការណ៍បាក់ព្រិល(ផ្ទាំងទឹកកក) បណ្តាលឱ្យមនុស្សនៅតំបន់ភ្នំ Marmolada មានកម្ពស់៣៣០០ម៉ែត្រ ស្លាប់និងរបួស១៤នាក់។

ភ្នំMarmoladaស្ថិតនៅក្នុងជួរភ្នំ អាល់(Alps)ស្ថិតនៅភាគខាងកើតប្រទេសអុីតាលី ។
សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៤ ខែកក្កដា ឆ្នាំ២០២២ បានផ្សាយថា មន្ត្រីក្នុងតំបន់បានឱ្យដឹងថា ផ្នែកខ្លះនៃផ្ទាំងទឹកកនៅតំបន់ជួរភ្នំអាល់ (Alps) របស់ប្រទេសអ៉ីតាលី បានបាក់រលំកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ដោយសារកត្តាប្រែប្រួលអាកាសធាតុបណ្តាលឱ្យមនុស្សចំនួន៦នាក់ស្លាប់ និង៨នាក់ទៀតរងរបួស។
រដ្ឋបាលខេត្ត ត្រេនតូ (Trento) បាននិយាយថា ប្រតិបត្តិការជួយសង្រ្គោះកំពុងដំណើរការបន្ទាប់ពី «ការបាក់ធ្លាក់ផ្ទាំងទឹកកក» ដ៏ធំមួយ រអិលត្រូវចំក្រុមអ្នកឡើងភ្នំ ម៉ាម៉ូឡាដា (Marmolada) ដែលមានកម្ពស់ ៣,៣០០ម៉ែត្រ ស្ថិតនៅភាគខាងកើតប្រទេសអ៉ីតាលី។ អភិបាលតំបន់ វេនេតូ (Veneto) លោក លូកា ហ្សាអ៉ីយ៉ា (Luca Zaia) បញ្ជាក់ថា អ្នករងរបួសត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈដែលឧទ្ធម្ភាគចក្រនិងសត្វសុនខ ត្រូវបានប្រើប្រាស់ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត។
រលកកម្តៅនាដើមរដូវក្តៅក្នុងប្រទេសអ៉ីតាលី បាននាំឱ្យសីតុណ្ហភាពនៅលើភ្នំ ម៉ាម៉ូឡាដា ឡើងដល់១០អង្សា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ ការកើនឡើងនៃសីតុណ្ហភាពជាមធ្យមបានបណ្តាលឱ្យផ្ទាំងទឹកកកនៅលើភ្នំម៉ាម៉ូឡាដា ក៏ដូចជាផ្ទាំងទឹកកកនៅកន្លែងដទៃទៀតនៅជុំវិញពិភពលោកបានរលាយជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕ ដោយធីរីណា

រូប​ថត​ :​ AFP

...

រូប​ថត​ :​REUTERS​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print