ចិនទទួលរងរលកកូវីដ-១៩ វាយប្រហារជាថ្មី

ចែករំលែក៖

តំបន់ភាគខាងកើតប្រទេសចិន កំពុងតែធ្វើតេស្តកូវីដ-១៩ជាទ្រង់ទ្រាយធំ ក្រោយពេលប្រឈមរលកកូវីដ-១៩ ជាថ្មី។

សារព័ត៌មាន Channel News Asia នៅថ្ងៃទី៤ខែកក្កដា បានផ្សាយថា រដ្ឋាភិបាលចិនបានស្នើដល់មន្ត្រីក្នុងតំបន់បន្តយុទ្ធនាការទប់ស្កាត់កូវីដ-១៩ កាន់តែឆាប់កាន់តែល្អ ដើម្បីទប់ស្កាត់ការរាលដាលទ្រង់ទ្រាយធំ ។ ទន្ទឹមនឹងនោះទីក្រុងប៉េកាំងបានព្រមានថា នឹងអនុវត្តតឹងតែងជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ និងដើម្បីដំណើរការសេដ្ឋកិច្ចល្អប្រសើរឡើងវិញ។

កាលពីចុងសប្តាហ៍កន្លងមក ចំនួនអ្នកឆ្លងកូវីដ-១៩នៅក្នុងប្រទេសចិនបានកើនឡើងដល់៣៨០នាក់ ក្នុងនោះមាន ៤១នាក់មិនមានអាការៈ គឺច្រើនជាងកាលពីចុងខែមិថុនា។

តាមការលើកឡើងរបស់គណៈកម្មការសុខាភិបាលចិន (NHC) បានឱ្យដឹងថា ការឆ្លងកូវីដ -១៩ កើនឡើងនៅក្នុងខេត្ត Anhui, Jiangsu, Liaoning, Fujian, Shandong, Shanxi, Zhejiang, Guangdong និងខេត្ត Sichuan រួមជាមួយនឹងទីក្រុងសៀងហៃផងដែរ។ បណ្តាខេត្តខាងលើបានចាប់ផ្តើមធ្វើតេស្តជាទ្រង់ទ្រាយធំ៕ ដោយធីរីណា

...

រូប​ថត​ :​ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print