រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​៖​ ចុងសប្ដាហ៍ទី១ខែកក្កដា ភ្ញៀវសរុបមានចំនួន២៩៧,៤០២នាក់

ចែករំលែក៖

ភ្នំពេញ៖ បើតាមការបញ្ជាក់ពីលោក ថោង ខុន រដ្ឋមន្ត្រីកក្រសួងទេសចរណ៍​ បានថ្លែង​ឱ្យ​ដឹង​នៅថ្ងៃទី០៤​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ថ្ងៃទី០២-០៣ ខែកក្កដា ឆ្នាំ២០២២ ភ្ញៀវសរុបមានចំនួន ២៩៧,៤០២នាក់ ក្នុងនោះភ្ញៀវជាតិ ២៧៨,៦៨១នាក់​ ភ្ញៀវបរទេសផ្ទៃក្នុង ១៨,៧២១នាក់។

លោក​រដ្ឋមន្រ្តី​ ថោង​ ខុន​ បានថ្លែងបន្តថា​ គោលដៅទេសចរណ៍សំខាន់ៗ រួមមានដូចខាងក្រោម៖
* ខេត្តព្រះសីហនុ ៥៤.៦០៨ នាក់
* ខេត្តសៀមរាប ៤៦.៦២០ នាក់
* ខេត្តបាត់ដំបង ៤០.៤១៩ នាក់
* ខេត្តកំពត ៣៩.៨៧៩ នាក់
* ខេត្តកែប ១៦.១៨៧ នាក់
* រាជធានីភ្នំពេញ ១៥.៦៥៣ នាក់
* ខេត្តពោធិ៍សាត់ ១២.៧៦៩ នាក់
* ខេត្តកំពង់ស្ពឺ ១១.០៩៧ នាក់។

ក្រសួង​ទេសចរណ៍​ បានគូសបញ្ជាក់ថា​ ចំពោះ​តួលេខខាងលើនេះ មានការថមថយប្រមាណ ៦,៧៣% ធៀបនឹងចុងសប្តាហ៍កន្លងមក ដែលនៅរដូវភ្លៀង ចលនា ទេសចរផ្ទៃក្នុងតែង មាន ការ ថមថយ ជាធម្មតា ។ប៉ុន្តែគោលដៅទេសចរណ៍នៃខេត្តព្រះសីហនុ នៅតែជាគោលដៅពេញនិយមដែលទទួលបានភ្ញៀវទេសចរផ្ទៃក្នុងច្រើនជាងគេ ខណៈដែលខេត្តសៀមរាប ក៏បានទទួលភ្ញៀវទេសចរច្រើនផងដែរបន្ទាប់ពីមានបើកដំណើរការរមណីយដ្ឋានសំខាន់មួយចំនួន និងការតភ្ជាប់ជើងហោះហើរតាមផ្លូវអាកាសជាបន្តបន្ទាប់។

ជាមួយគ្នានោះ​ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា បានភ្ជាប់ជើងហោះហើរពីខេត្តសៀមរាប ទៅខេត្តព្រះសីហនុ និងទៅខេត្តដាណាងប្រទេសវៀតណាម ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print