រុស្ស៊ីនិងបំផ្លាញគ្រឹះ សេដ្ឋកិច្ចរបស់អាមេរិកដើម្បីជាការសងសឹក ដែលអាមេរិកបានផ្តល់ជំនួយសព្វាវុធឲ្យអ៊ុយក្រែន

ចែករំលែក៖

ការផ្តល់ជំនួយអាវុធទៅឱ្យប្រទេសអ៊ុយក្រែន អាចនឹងធ្វើឱ្យសេដ្ឋកិច្ចអាមេរិកជួបបញ្ហាធំបំផុតមិនធ្លាប់មានដោយសារតែវិធានការសងសឹករបស់រុស្ស៊ី។

អ្នកឯកទេសវិភាគ Douglas McIntyre បានបញ្ជាក់នៅលើសារព័ត៌មាន National Interest ថា រុស្ស៊ីអាចនឹងបំផ្លាញសេដ្ឋកិច្ចអាមេរិកដើម្បីជាការសងសឹកអាមេរិកដែលផ្តល់ជំនួយយោធាដល់ប្រទេសអ៊ុយក្រែន។
បណ្តាប្រទេសលោកខាងលិច បានអនុម័តដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសរុស្ស៊ី ហើយបានផ្តល់អាវុធដល់ប្រទេសអ៊ុយក្រែនដើម្បីវាយប្រហារទៅលើកម្លាំងទាហានរុស្ស៊ី ។ តាមការលើកឡើងរបស់អ្នកឯកទេសវិភាគ Douglas McIntyre បានបញ្ជាក់ថា ការសងសឹកដល់ទីក្រុងវ៉ាស៊ីនតោនចំពោះសកម្មភាពបង្កជម្លោះជាមួយរុស្ស៊ី គឺសេដ្ឋកិច្ចអាមេរិកមិនអាចរស់រាននោះឡើយក្រោយការវាយបកពីរុស្ស៊ី។
លោក Douglas McIntyre បានលើកឡើងថា «ជនជាតិអាមេរិកគឺត្រូវចំណាយប្រាក់ខ្ពស់សម្រាប់ថាមពលនិងជីវភាពរស់នៅប្រចាំថ្ងៃ។ តាមការព្យាករតម្លៃប្រេងនៅក្នុងទឹកដីអាមេរិកអាចនឹងកើនឡើងដល់ទៅ៣៨០ដុល្លារក្នុងមួយបារ៉ែល គឺខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។
ចំណុចខាងលើអាចនឹងកើតឡើងប្រសិនបើរុស្ស៊ីសងសឹកអាមេរិកនិងសម្ព័ន្ធមិត្ត បើរុស្ស៊ីកាត់បន្ថយប្រភពផ្គង់ផ្គង់ថាមពលដល់ពិភពលោក នឹងធ្វើឱ្យទីផ្សារថាមពលនៅអាមេរិកច្របូកច្របល់ ការចំណាយរបស់ពលរដ្ឋអាមេរិកកើនឡើង នឹងបង្កឱ្យមានបញ្ហាជាច្រើនក្នុងសង្គម ។ ទាំងនោះនឹងធ្វើឲ្យសេដ្ឋកិច្ចអាមេរិករងការបំផ្លាញហើយពិបាកស្តារឡើងវិញ៕ ដោយធីរីណា

...

រូប​ថត​ :​ National Interest

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print