ភ្នំពេញ៖ ជើងខ្លាំងពេជ្រ វត្តីសារ៉ាវឌី បានបង្ហាញមុខជាថ្មីទៀតហើយលើកម្មវិធីប្រគួតសម្រស់។ មកលើកនេះនាងត្រូវបានគេដាក់ក្តីរំពឹងខ្ពស់ថានឹងក្លាយជាដៃគូជាមួយជើងខ្លាំងដទៃទៀតដើម្បីដណ្តើមមកុដក្នុងកម្មវិធី Miss Grand Cambodia 2022។
ពេជ្រវត្តីសារ៉ាវឌីគឺជាអតីតម្ចាស់ជ័យលាភីរងលំដាប់ទី១នៃកម្មវិធីMiss Cambodia 2020 នាងមានទាំងព្រមទាំងរូបសម្រស់ សមត្ថភាព ទេពកោសល្យ។ នាងមានអាយុ២២ឆ្នាំ កម្ពស់១,៧៧ម៉ែត្រ នាងមានទឹកដីកំណើតនៅខេត្តព្រះសីហនុ ហើយនាងក៏ធ្លាប់ប្រឡូកក្នុងអាជីពសិល្បៈសម្តែង ក្នុងតំណែងតួឯកដូចជារឿង ប្តីគេ និងរឿង ខ្មោចខ្លឹមត្រាច ជាដើម។មុននេះដែរនាងបានធ្វើឲ្យអ្នកគាំទ្រលាន់សរសើរមិនដាច់ពីមាត់ជុំវិញរូបថតស្រស់ស្អាតជាច្រើនសន្លឹក ត្រូវបានបញ្ចេញនៅលើបណ្តាញសង្គមហ្វេសប៊ុក។ កាន់តែចាប់អារម្មណ៍នូវរូបថតទាំងនោះក្រោយពីមុននេះនាងត្រូវបានប្រកាសក្លាយជាខ្លួនជាបេក្ខភាបប្រគួតជាផ្លូវការជាថ្មីក្នុងកម្មវិធីMiss Grand Cambodia 2022 ដែលអ្នកគាំទ្រជាច្រើនលើកឡើងថាវិលវិញលើកនេះគឺស្អាត។ អ្នកលេងបណ្តាញសង្គម កាន់តែចាប់អារម្មណ៍ផងដែរនោះគឺក្រោយពីនាងត្រូវបានប្រកាសក្លាយខ្លួនជាបេក្ខភាពក្នុងកម្មវិធីប្រគួតសម្រស់Miss Grand Cambodia 2022 ដែលនាងត្រូវបានគេចាត់ទុកថាជាជើងខ្លាំង និងអាចសាងភាពលេចធ្លោរជាក់ជាមិនខានក្នុងកម្មវិធីប្រគួតខាងលើគឺនាងអាចនឹងរកបានតំណែងណាមួយក្នុងកម្មវិធីប្រគួតបានជាក់ជាមិនខាន ហើយរូបថតដែលនាងដាក់បញ្ចូលក្នុងការបង្ហាញមុខ និងនៅលើបណ្តាញសង្គមTik Tokនោះគឺសុទ្ធសឹងត្រូវបានផលិតដោយក្រុមស្នាដៃអ្នកជំនាញនិងបង្ហាញឲ្យឃើញថានាងបានត្រៀមខ្លួនរួចជាស្រេច។
គេនៅបន្តរងចាំតាមដានទៀតថាតើមានជើងខ្លាំងណាខ្លះដែលអាចជាដៃគូប្រគួតប្រជែងយកមកុដ និងតំណាងឲ្យកម្ពុជាឈានជើងចូលប្រគួតលើឆាកអន្តរជាតិ៕ ដោយ វឌ្ឍនា