អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ​អំពាវនាវប្រជាពលរដ្ឋទាំង២ភេទ​ដែលមិនទាន់ធ្វើអត្តសញ្ញាណបណ្ណ សូមមកមូលដ្ឋានដែលខ្លួនស្នាក់នៅ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦ នគរបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ទៀង ចាន់សារ អធិការនគរបាលខណ្ឌឫស្សីកែវ​ដឹកនាំមន្ត្រីជំនាញក្រោមឱវាទ ចុះ​ផ្សព្វផ្សាយ និងអំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋ​ទាំងពីរភេទ ចាប់ពីអាយុ១៥ឆ្នាំឡើង មិនទាន់បានបំពេញបែបបទផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬមានអត្តសញ្ញាណបណ្ណគំរូចាស់ សូមអញ្ជើញមកកាន់ស្នាក់ការរដ្ឋបាល ដែលកំពុងស្នាក់នៅដើម្បីបំពេញបែបបទ សុំផ្តល់ ឬប្តូរយកអត្តសញ្ញាណបណ្ណគំរូថ្មីឲ្យបានគ្រប់ៗគ្នា ។

លោកអធិការបានបញ្ជាក់ឲ្យដឹងថា ការមកធ្វើអត្តសញ្ញាណបណ្ណគំរូថ្មី ប្រជាពលរដ្ឋអាចយកភ្ជាប់មកជាមួយនូវសំបុត្របញ្ជាក់កំណើតច្បាប់ដើម និងថតចម្លងមួយច្បាប់ភ្ជាប់មកជាមួយ សៀវភៅស្នាក់នៅ (ក២) ច្បាប់ដើម និងថតចម្លង១ច្បាប់ ឬសៀវភៅគ្រួសារ (ក៤) ច្បាប់ដើម និងថតចម្លង១ច្បាប់ ហើយអត្តសញ្ញាណបណ្ណគំរូចាស់ ច្បាប់ដើម និងថតចម្លង១ច្បាប់ បើមាន ។

លោកបានបន្តឲ្យដឹងទៀតថា សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ នឹងចាប់បម្រើសេវាជូនបងប្អូនចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ រៀងរាល់ម៉ោងធ្វើការ ហើយអត្តសញ្ញាណបណ្ណគំរូចាស់ ទោះមិនទាន់ផុតសុពលភាព ក៏ត្រូវប្តូរយកគំរូថ្មី ដែលមានឆីប ៕

ses (3)

ses (2)

ses (1)

ses

...

ដោយ៖ អរុណរះ
1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print