អ្នកចូលរួម​ជិះ​កង់​ដើម្បី​ភព​ផែនដី​ប្រមាណ​ជាង​៤​ពាន់​នាក់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​

ចែករំលែក៖

​ភ្នំពេញ​៖​ កាលពី​ព្រឹក​ថ្ងៃ​ទី​៧​ ខែឧសភា​ ឆ្នាំ​២០១៦​ ស្ថានទូត​សហ​ព​អឺរ៉ុប​បាន​ប្រារព្ធ​ទិវា​ថ្ងៃ​ទី​៩​ ខែឧសភា​ ឆ្នាំ​១៩៥០-​ថ្ងៃ​ទី​៩​ ខែ​ ឧសភា​ ឆ្នាំ​២០១៦​ ដើម្បី​រំលឹក​នូវ​សេចក្តីថ្លែងការណ៍​ប្រវត្តិសាស្ត្រ​របស់​លោក​ Robert​ Schuman​ រដ្ឋមន្ត្រី​ការ​បរទេស​បារាំង​ដែល​ជា​ថ្ងៃ​បើក​ទំព័រ​នៃ​ការ​កសាង​សហភាព​អឺរ៉ុប​ក្រោយ​ពី​សង្គ្រាមលោក​លើក​ទី​២​ក្រោម​ ប្រធានបទ​ “​រួម​គ្នា​ដើម្បី​ផែនដី​”​ ដោយ​មាន​ ការ​អញ្ជើញ​ជា​អធិបតី​ពី​ លោក​ ហង់​ ជួន​ ណា​រ៉ុ​ន​ រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​ កីឡា​លោក​ George​ Edgar​ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​លោកស្រី​ ម៉ក់​ វណ្ណ​ស៊ី​ថា​ អភិបាលរង​រាជធានី​ភ្នំពេញ​ ដែល​គណៈអធិបតី​ទាំងអស់​បាន​ចូលរួម​ជិះ​កង់​ចម្ងាយ​ផ្លូវ​ជាង​១០​គីឡូម៉ែត្រ​ក្នុង​ ចំណោម​អ្នក​ជិះ​កង់​ជាង​៤.០០០​នាក់​បាន​ ជិះ​ឆ្លងកាត់​តាម​ស្ថានទូត​នានា​ដែល​ជា​ សមាជិក​សហភាព​អឺរ៉ុប​ កំពុង​មាន​វត្តមាន​លើ​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

​លោក​ George​ Edgar​ មាន​ប្រសាសន៍​ ថា​ ឆ្នាំ​នេះ​យើង​បាន​ជ្រើសរើស​ប្រធានបទ​ “​រួម​គ្មាន​ដើម្បី​ផែនដី​”​ តាម​រយៈ​ការ​ជិះ​កង់​ ពីព្រោះ​កង់​គឺជា​មធ្យោបាយ​ធ្វើ​ដំណើរ​ដ៏​ល្អ​គ្នា​ផ្សែង​ ។​ ម្យ៉ាងវិញទៀត​ ការ​ប្រែប្រួល​ អាកាសធាតុ​គឺជា​កត្តា​ធំ​មួយ​និង​ជា​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​ ហើយ​វា​កាន់តែ​អាក្រក់​បើ​យើង​មិន​ធ្វើ​អ្វីមួយ​ដើម្បី​ទប់ទល់​ជា​មុន​នោះ​ទេ​ ។​

​លោក​ George​ Edgar​ បាន​បញ្ជាក់​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចូលរួម​ជាមួយ​សម្ព័ន្ធ​ប្រែប្រួល​អាកាសធាតុ​សកល​របស់​សហភាព​អឺរ៉ុប​ (European​ Union’s​ Global​ Climate​ Change​ Alliance)​ដោយសារ​តែ​ រដ្ឋាភិបាល​បានដឹង​យ៉ាង​ច្បាស់​ពី​បញ្ហា​ ប្រឈម​ដ៏​ធំធេង​ព្រមទាំង​បាន​ធ្វើការ​យ៉ាង​សកម្មភាព​ទាំង​ក្នុងស្រុក​និង​នៅ​លើ​ឆាក​ អន្តរជាតិ​ ពីព្រោះ​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​សម្បូរ​ជីវចម្រុះ​ ហើយ​សហភាព​អឺរ៉ុប​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ ក្នុង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​របស់​ខ្លួន​ ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។​

​លោក​បាន​បញ្ជាក់​ជា​ថ្មី​ម្តងទៀត​ថា​ កម្ម​ វិធី​ជិះ​កង់​កម្សាន្ត​ក្នុង​រាជធានី​ភ្នំពេញ​ក្រោម​ប្រធានបទ​រួម​គ្នា​ដើម្បី​ផែនដី​នេះ​មាន​អ្នក​ ចូលរួម​ប្រមាណ​៤,០០០​នាក់​ដោយ​ចេញដំណើរ​ពីមុខ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ឆ្លងកាត់​ស្ថានទូត​ដែល​ជា​សមាជិក​សហភាព​អឺរ៉ុប​ដែល​វត្ត​មាននៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​ ១០​ព្រឹក​ថ្ងៃ​ទី​៩​ខែឧសភា​ឆ្នាំ​២០១៦​នៅ​ ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ ។​

​ដោយឡែក​លោក​ ហង់​ ជួនណា​រ៉ុ​ន​ មាន​ប្រសាសន៍​ថា​ចំពោះ​កម្មវិធី​ជិះ​កង់​ក្រោម​ ប្រធានបទ​រូ​ម​គ្នា​ដើម្បី​ផែនដី​នេះ​ពិតជា​មាន​សារ​ប្រយោជន៍​សំខាន់​ខ្លាំង​ណាស់​ ។​ លោក​ សូម​គាំទ្រ​ចំពោះ​ព្រឹត្តិការណ៍​ជិះ​កង់​ដ៏​មាន​អត្ថន័យ​ដែល​រៀបចំ​ដោយ​ស្ថានទូត​សហភាព​អឺរ៉ុប​ និង​គណៈកម្មការ​ស្ត្រី​ និង​កីឡា​ សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​នេះ​ ៕​

aes (1)

aes

ដោយ៖ សារី​ម​

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print