ចំណេះដឹង​ទូទៅ!​ ដើម្បីយល់ដឹងពីស្លាកសញ្ញាចរាចរណ៍បន្ថែម ឬទ្រឹស្តីនៃការបើកបរ

ចែករំលែក៖

ភ្នំពេញ​៖ បេីយោង​តាមប្រភពព័ត៌មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងនៅព្រឹកថ្ងៃ​សៅរ៍​ទី​០៩​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ សិទ្ធិអាទិភាពលើផ្លូវប្រសព្វ នៅត្រង់ផ្លូវខ្វែងគ្នា គ្មានផ្លាកសញ្ញាចរាចណ៍ តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឲ្យយានយន្តណាមួយទៅមុន ប្រសិនជួបស្ថានភាពដូចមានក្នុងរូបតំណាងខាងក្រោម?

ក្រសួង​ បន្តថា​ អ្នកបើកបរត្រូវស្វែងយល់ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ និងមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ ជៀសវាងការបង្កគ្រោះថ្នាក់ និងការកកស្ទះនៅពេលធ្វើចរាចរណ៍លើផ្លូវសាធារណៈ។

ក្រសួងក៏បានបង្ហាញពីផ្លាកសញ្ញាគ្រោះថ្នាក់មានដូចជា៖ ផ្លូវបំបែករាង T​ , ផ្លូវបំបែកទៅខាងឆ្វេង , ផ្លូវបំបែកកែងនៅខាងស្តាំ ។

ដូច្នេះ​ផ្លាកសញ្ញាគ្រោះថ្នាក់ ដែលមាននៅលើដងផ្លូវសាធារណៈ គឺដាក់បង្ហាញសម្រាប់ពញ្ញាក់អារម្មណ៍ដល់អ្នកបើកបរបានដឹង មានការប្រុងប្រយ័ត្នពិសេសថែមទៀត ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ និងត្រូវបន្ថយល្បឿន និងអនុវត្តតាមខ្លឹមសារ នៃសញ្ញានេះជាដាច់ខាត៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print