បុរសដែលបានបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រី Shinzo Abe បានប្រាប់ប៉ូលីសថា ដំបូងឡើយគាត់គ្រោងនឹងវាយប្រហារមេដឹកនាំក្រុមសាសនាដែលគាត់ជឿថាបានធ្វើឱ្យម្តាយរបស់គាត់ត្រូវក្ស័យធន

ចែករំលែក៖

ប្រទេសជប៉ុន ; ប្រភពពីសមត្ថកិច្ចស៊ើបអង្កេតបាននិយាយថា បុរសដែលបានបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រី Shinzo Abe បានប្រាប់ប៉ូលីសថា ដំបូងឡើយគាត់គ្រោងនឹងវាយប្រហារមេដឹកនាំក្រុមសាសនាដែលគាត់ជឿថាបានធ្វើឱ្យម្តាយរបស់គាត់ត្រូវក្ស័យធនដោយសារតែការបរិច្ចាគ។

ប្រភពដដែលបាននិយាយថា Tetsuya Yamagami អាយុ៤១ឆ្នាំ ក៏បានសារភាពថាគាត់មានចេតនាសម្លាប់លោក Abe ដោយជឿថាគាត់បានជួយលើកតម្កើងក្រុមសាសនាមួយនេះនៅក្នុងប្រទេសជប៉ុន។ ជនសង្ស័យ​បាន​ទៅ​មើល​ទីតាំង​ជាច្រើន​ដង​ដែល​លោក​ Abe គ្រោង​ថ្លែង​សុន្ទរកថា​យុទ្ធនាការ​មុន​ការ​បោះឆ្នោត​សភាជាន់ខ្ពស់នៅ​ថ្ងៃអាទិត្យ។ ប៉ុន្តែ Yamagami បានបដិសេធថា គាត់បានប្រព្រឹត្តបទឧក្រិដ្ឋនេះ ដោយសារតែគាត់ប្រឆាំងទៅនឹងជំនឿនយោបាយរបស់លោក Abe នេះបើយោងតាមប៉ូលីស។ ប៉ូលីសបានឆែកឆេរផ្ទះរបស់គាត់កាលពីថ្ងៃសុក្រ ដោយបានរកឃើញវត្ថុដែលគេជឿថាជាគ្រឿងផ្ទុះ និងកាំភ្លើងផលិតនៅផ្ទះ។

Yamagami បច្ចុប្បន្នគ្មានការងារធ្វើ តែធ្លាប់ធ្វើការងារនៅរោងចក្រមួយក្នុងតំបន់ Kansai នៅរដូវស្លឹកឈើជ្រុះឆ្នាំ២០២០ ហើយបានលាឈប់កាលពីខែឧសភាឆ្នាំនេះ។ គាត់ធ្លាប់ជាសមាជិកនៃកងកម្លាំងស្វ័យការពារដែនសមុទ្របាន៣ឆ្នាំរហូតដល់ខែសីហាឆ្នាំ២០០៥ ៕

...

ប្រភព៖ ក្យូដូ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print