ភ្នំពេញ៖ ទីតាំងការដ្ឋានសំណង់ដ៍ធំមួយកន្លែងដែលគេដឹងថា មិនមានច្បាប់អនុញ្ញាតិ និងសង់រំលោភនៅលើចំណីផ្លូវសារធារណៈប្រវែង ៧,៥០ម៉ែត្រ ត្រូវបានអាជ្ញាធរខណ្ឌសែនសុខ ចុះណែនាំឲ្យរុះរើ ប៉ុន្តែការរុះរើនោះគឹមានប្រវែងតែ ២,៥០ម៉ែត្រប៉ុណ្ណោះ ។
ទីតាំងសំណង់ខាងលើនេះ ស្ថិតនៅ តាមបណ្តាយផ្លូវ៩២ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សូមបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ អាជ្ញាធរខណ្ឌសែនសុខបានចុះផ្អាកការសាងសង់សំណង់ដ៏ធំមួូយកន្លែងនេះផងដែរ បន្ទាប់ពីរកឃើញថា ម្ចាស់ការដ្ឋានសំណង់ លួចសាងសង់ដោយគ្មានច្បាប់អនុញ្ញាតិ និងសង់រំលោភយកលើចំណីផ្លូវប្រវែង ៧.៥០ម៉ែត្រ ដែលមានតំណាងម្ចាស់ឈ្មោះ ទន់ មួយ ភេទស្រី ជាអ្នកមើលការខុសត្រូវនៅទីនោះ ។ ដែលការដ្ឋានសំណង់មួយនេះ ត្រូវបានតំណាងម្ចាស់ប្រាប់ថា សង់ជាបន្ទប់សម្រាប់ជួលស្នាក់នៅប្រមាណ ១១៥បន្ទប់ ។
មន្ត្រីសាលាខណ្ឌសែនសុខបានឲ្យដឹងថា ការដ្ឋានសំណង់មួយនេះពុំមានច្បាប់អនុញ្ញាតិត្រឹមត្រូវនោះទេ ទើបលោក បុឹល កុសល បញ្ជាឲ្យមន្ត្រីពាក់ព័ន្ធចុះផ្អាកជាបន្ទាន់។
មន្ត្រីសាលាខណ្ឌប្រាប់បន្តថា ការដ្ឋានសំណងដ៏ធំមួយនេះមិនត្រឹមតែសាងសង់អត់ច្បាប់អនុញ្ញាតិនោះទេ ថែមទាំងសង់រំលោភលើចំណីផ្លូវសារធារណៈទៀតផង ប្រវែង ៧;៥០ម៉ែត្រ ហេតុដូច្នេះហើយទើបលោកអភិបាលខណ្ឌបញ្ជាឲ្យមន្ត្រីជំនាញចុះផ្អាកឲ្យខានតែបានទោះស្ថិតក្នុងកាលទេសះអ្វីក៏ដោយ។
ពាក់ព័ន្ធករណីនេះត្រូវបានបងប្អូនប្រជាពលរដ្ឋលើកឡើងថា ការដ្ឋានសំណង់ដ៏ធំប៉ុណ្ណឹងហើយ ទាល់តែសាងសង់ជិតរួចរាល់ ទើបអាជ្ញាធរខណ្ឌខណ្ឌសែនសុខ ចុះធ្វើការត្រួតពិនិត្យបានដឹងថា គ្មានច្បាប់អនុញ្ញាតិ និងសង់រំលោភយកចំណីផ្លូវសាធារណៈប្រវែង
ប្រវែង ៧,៥០ម៉ែត្រ ហើយត្រូវបានអាជ្ញាធរខណ្ឌសែនសុខ ចុះណែនាំឲ្យរុះរើ ប៉ុន្តែការរុះរើនោះទៀតសោធ តែប្រវែងតែ ២,៥០ម៉ែត្រប៉ុណ្ណោះ បើទោះបីដឹងថា ការសាងសង់គ្មានច្បាប់អនុញ្ញាតិត្រឹមត្រូវក៏ដោយ ។
ប្រជាពលរដ្ឋលើកជាសំនួរសួរថា តើអាជ្ញាធរខណ្ឌសែនសុខ ធ្វើបែបនេះត្រឹមត្រូវតាមច្បាប់ នៃការសាងសង់ដែរ ឬទេ ? ៕
ដោយ៖ តុង សីហា