លោកស្នងការ ម៉ៅ ពៅ មិនមានចំណាត់ចំពោះ លោក ពំុ សែន ហៅ វ៉ាយ ដែលដាក់កុងត្រូលជជះុចាំជំរិតទារលុយពីប្រជាពលរដ្ឋដឹក ជ័រស្អុយ ចន្ទី ម្រេច លក់ជាលក្ខណះគ្រួសារ នៅផ្លូវបំបែកច្រកតំបន់ជាំក្រវៀន

ចែករំលែក៖

ខេត្តត្បូងឃ្មំុៈ លោក ពំុ សែន ហៅវ៉ាយ ជាប្រធាន បុ៉ស្តិច្រកតំបន់ជាំក្រវៀន បានយកអំណាច របស់លោកស្នងការ ម៉ៅ ពៅ ទៅដាក់កុងត្រូលជជះុ តាមដងផ្លូវចូលទៅច្រកព្រំដែនជាំក្រវៀន ពី ២ ទៅ ៣ កន្លែងទៀតដែលខុសគោលដៅនិងដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រង ហើយចាំទារ យកលុយពីប្រជាពលរដ្ឋដឹកកសិផលបន្តិចបន្តួច ជរ័ ចន្ទី ម្រេច ដូចអា ក ខ្ចងយកឈាម និងមិនមានការអៀនខ្មាស់ ខណះពួកគាត់ដឹកយកមកលក់ឲ្យក្រុមហ៊ុនដែលមានទីតាំងនៅក្នុងដីខ្មែរ និងមិនទាន់ទាំងបានឆ្លងដែនទៅប្រទេសវៀតណាមនៅឡើយទេ។

ប្រជាពលរដ្ឋបានរាយការណ៍ថា បើដឹកតាមម៉ូតូ ត្រូវបង់ជូនលោក វ៉ាយ ថ្លៃបាយទឹក១មឺុនរៀល បើដឹកតាមរឺុម៉កម៉ូតូ ត្រូវបង់ ១មឺុន៥ពាន់រៀល ជូន លោក វ៉ាយ ថ្លៃបាយទឹក តែបើដឹកតាមរថយន្តកូរ៉េ ត្រូវបង់ ជូន លោក វ៉ាយ ២មឺុនរៀល ថ្លៃបាយទឹក ក្នុង១រថយន្ត នេះមិនរាប់បញ្ចូលនូវទំនិញសព្វសារពើ ដទៃទៀត ដែលដឹកចេញចូលតាមច្រកនេះផងទេ។
សូមបញ្ជាក់ថា បុ៉ស្តិច្រកតំបន់ជាំក្រវៀនគឺជាបុ៉សិ្តក្រោមការគ្រប់គ្រងរបស់វរៈនគរបាលការពារព្រំដែនគោក៦១៧ ហើយក៏ស្ថិតការចាត់តាំងរបស់លោកស្នងការ ម៉ៅ ពៅ ជាអ្នករៀបចំ ហើយបើតាមប្រភពពត៍មាន ច្បាស់ការបានឲ្យដឹងថា ប្រធានបុ៉ស្តិនគរបាលទាំងអស់ បើចង់ឈរជើងបាននឹងគឺត្រូវខិតខំរកលុយបង់ឲ្យលោកស្នងការ ចាប់ពី១លានទៅ២លានរៀលក្នុង១ថ្ងៃ តាមបុ៉ស្តិធំបុស្ត៍តូច ជាក់ស្តែង បុ៉ស្តិច្រកទ្វេភាគីដារ បើតាមប្រភពពីមន្រ្តីនគរបាលបង្ហើបប្រាប់ឲ្យដឹងថា បើចង់ធ្វើប្រធាននិងឈរជើងនៅទីនោះត្រូវតែខិតខំរកលុយឲ្យបង់ឲ្យបាន២លានក្នុង១ថ្ងៃ តែបើរកមិនបានមានអ្នកផ្សេង គេមានលទ្ធភាពធ្វើរហើយអាចដើរចេញបាន៕​

image

ដោយ​ វណ្ណៈ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print