រុស្សីុទិញរថពាសដែក ១១ ពាន់គ្រឿង បំពាក់ឱ្យកម្លាំងទាហានថ្មើរជើងបន្ថែម

ចែករំលែក៖

កម្លាំងទាហានថ្មើរជើងរុស្ស៊ីនឹងទទួល បានរថពាសដែក រថក្រោះរហូតដល់១១ ពាន់គ្រឿងចាប់តាំងពីពេលនេះរហូត ដល់ដំណាច់ឆ្នាំ២០២០ ក្នុងគោលដៅ ពង្រឹងកម្លាំងយោធាឱ្យកាន់តែមានភាព ខ្លាំងក្លាជាងមុន ។
ឧត្ដមសេនីយ៍ Oleg Salyukov មេបញ្ជាការកងទ័ពជើងគោករុស្សីុបានប្រកាសឱ្យដឹងថា “និយាយរួម នេះជា គម្រោងបំពាក់សព្វាវុធថ្មីៗដល់កម្លាំង ទាហានថ្មើរជើងដោយក្នុងនោះមានរថក្រោះ រថពាសដែកថ្មីចំនួន៥ពាន់គ្រឿង និងការកែលម្អរជួសជុលឱ្យទំនើប៦ពាន់គ្រឿង ។ ក្រៅពីនេះនៅមានរថយន្ដដឹក ជញ្ជូន រថយន្ដចម្បាំងប្រមាណ១៤ពាន់គ្រឿងបន្ថែមទៀតរហូតដល់ដំណាច់ឆ្នាំ ២០២០” ។
កម្លាំងទាហានជើងគោករុស្សីុមាន គម្រោងអភិវឌ្ឍន៍រថក្រោះ T-72 BZ ជាប្រភេទរថក្រោះដែលបានចូលរួមក្នុង ពិធីតាំងពិព័រណ៍កាលពីឆ្នាំ២០១៤ ។ ក្រៅពីនេះក៏បានអភិវឌ្ឍន៍រថពាសដែក BTR-72AM ។ រថក្រោះ T-90 និងរថ ក្រោះទំនើបៗជាច្រើនផ្សេងទៀត ។​ ជាមួយគម្រោងបំពាក់សព្វាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កម្លាំងទាហាន ថ្មើរជើងរុស្សីុនឹងជួយឱ្យប្រទេសនេះកាន់ តែមានភាពខ្លាំងក្លាស្របទៅតាមអ្វី ដែលមេដឹកនាំដែលមានឥទ្ធិពលទី១លើ ពិភពលោក លោកវ្ល៉ាឌីមៀរពូទីនមានប្រសាសន៍ថា ប្រទេសមហាអំណាចចាំ បាច់ត្រូវតែមានកម្លាំងយោធា និងសព្វា វុធរឹងមាំ ។
ចាប់តាំងពីលោកពូទីនឡើងកាន់ តំណែងប្រធានាធិបតីអណត្ដិទី៣ លោក បានផ្ដល់អាទិភាពអភិវឌ្ឍន៍កម្លាំងយោធា បង្កើនការបំពាក់សព្វាវុធ ។ លោកពូទីន បានបញ្ជាឱ្យធ្វើសមយុទ្ធមិនប្រកាសទុក ជាមុន ជាទ្រង់ទ្រាយធំបំផុតមិនធ្លាប់ មានច្បាប់តាំងពីសូវៀតដួលរលំ ដោយ មានរថក្រោះ រថពាសដែក យន្ដហោះ ចម្បាំងរាប់ពាន់គ្រឿងចូលរួម ។ សម យុទ្ធទាំងនោះក្នុងគោលដៅពង្រឹងស្មារតី ត្រៀមប្រយុទ្ធជាប់ជានិច្ចក្នុងនាមជា ប្រទេសមហាអំណាចមួយ ៕​

image image

ដោយ​ មែវ​ សាមី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print