ត្បូងឃ្មុំៈ មន្រ្តីមេព្រៃផ្នែកមេមត់ ឈ្មោះ អ៊ំុ ប៊ុណ្ណារ៉ា ហៅ រ៉ា ក្បាលធំ គឺជាបុគ្គលដ៏សំខាន់ ជាអ្នក ដើរ ធ្វើសេដ្ឋកិច្ចឲ្យ លោក ឯម សុគន្ធ ជានាយផ្នែករដ្ឋបាលព្រៃឈើរមេមត់ និង លោក ងី វីរះ ជានាយខណ្ឌរដ្ឋបាលព្រៃឈើរត្បូងឃ្មំុ ។
មេព្រៃរូបនេះយកតួនាទីរបស់ខ្លួន ទៅគំរាមផង ចចារផង ដើម្បី យកលុយពីពួកឈ្មួញរកសីុដឹកឈើខុសច្បាប់គ្រប់ប្រភេទ ហើយបើសិនឈ្មួញណារំលងបុគ្គលជើងដ៏ល្បីនេះ គឺរូបគេកេណ្ឌគ្នាទៅចាប់ជាក់ជាមិនខាន ដើម្បីទុកជាការព្រមាន។
ឈ្មួញបានរិះគន់ថាៈ លោក ងី វីរះ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំមុខលុយ ដូច្នេះកូនចៅត្រូវតែមានចរិកស្រដៀងគ្នានិឹងមេ សុទ្ធតែក្រុមកៀបឈ្មួញបង្ខំអោយបង់លុយតាមទំនើងចិត្តទាមទារ។
បើទោះជាមានការលើកឡើងបែបនេះក៏ដោយ នគរដ្រេហ្គន មិនអាចទាក់ទងសុំការបំភ្លឺបានទេពីលោក អ៊ំុ ប៊ុណ្ណារ៉ា ហៅ រ៉ា ក្បាលធំ ជាមន្រ្តីមេព្រៃផ្នែកមេមត់ អ្នកដើរប្រមូលសេដ្ឋកិច្ច ឲ្យលោក ឯម សុគន្ធ និង លោក ងី វីរះ បែបពុករលួយ រាប់សិបឆ្នាំមកហើយនេះ ក៏ដូចជាលោក ងី វីរះ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំមុខលុយ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦៕
ដោយ វណ្ណៈ