តម្លៃប្រេងឥន្ធនលក់រាយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែកក្កដាធ្លាក់ចុះបន្តិច៖ សាំងធម្មតា ៥,២៥០រៀល និងម៉ាស៊ូត ៥,៦០០រៀល ក្នុង១លីត្រ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ត្រូវលក់សាំងធម្មតាតម្លៃ ៥,២៥០រៀល និងម៉ាស៊ូតត្រូវលក់ ៥,៦០០រៀលក្នុង១លីត្រ។
ក្រសួងពាណិជ្ជបញ្ជាក់ថា, ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១១ ដល់២០ ខែកក្កដា ឆ្នាំ២០២២ នឹងត្រូវលក់៥.៥១៥រៀល/១លីត្រ សម្រាប់សាំងធម្មតា EA92 និង ៥.៨៦៥រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO S0ppm។ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការចូលរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅ កម្ពុជា ចំនួន៦.៥សេនដុល្លារ/លីត្រ ។
ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី១១ ដល់២០ ខែកក្កដា ឆ្នាំ២០២២ នឹងចុះមក៥.២៥០រៀល/លីត សម្រាប់សាំងធម្មតា EA92 និង៥,៦០០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO Soppi។

សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មទាំងស្រុង៖

...


ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print