ខេត្តក្រចេះ : ជនសង្ស័យដៃដល់ ដែលព្យាយាមហែលទឹកទន្លេដើម្បីគេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពយកពូថៅកាប់លើស្រ្តីរងគ្រោះដែលត្រូវជាប្អូនថ្លៃចំកញ្ចឹងកខាងក្រោយបណ្តាលអោយស្លាប់មួយរំពេច គឺត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសំបូរស្ទាក់ចាប់បាននៅកណ្តាលទន្លេមេគង្គ ក្រោយកើតហេតុភ្លាមកាលពីព្រឹកថ្ងៃទី១១ ខែកក្កដា នៅចំណុចភូមិកោះដំបង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងលេងស្នងការនគរបាលខេត្តក្រចេះ នៅរសៀលថ្ងៃទី 11 ខែកក្កដា ឆ្នាំ 2022 ។
តាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា, នារីរងគ្រោះឈ្មោះ ទីង ស្រីម៉ៅ អាយុ២៧ឆ្នាំ ចំនែកឯជនសង្ស័យដៃដល់ជាបងថ្លៃឈ្មោះ ថា លីណាន អាយុ៣៤ឆ្នាំ ជាមនុស្សធ្លាប់កើតជម្ងឺសសៃប្រសាទ មានទីលំនៅជាមួយគ្នាក្នុងភូមិកោះដំបង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ។
បច្ចុប្បន្នជនសង្ស័យជាឃាតករ ត្រូវបានកម្លាំងជំនាញកំពុងធ្វើកំណត់ហេតុស្ដាប់ចម្លើយដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕
ដោយ : សហការី