ជំនន់ទឹកភ្លៀង នៅ ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះ គីឡូម៉ែត្រលេខ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ : នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ រដ្ឋបាលខេត្តព្រះសីហនុ បានសេចក្តីជូនដំណឹង ស្តីពីស្ថានភាពជំនន់ទឹកភ្លៀង នៅ ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះ គីឡូម៉ែត្រលេខ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
រដ្ឋបាលខេត្តព្រះសីហនុ មានកិត្តិយសសូមជម្រាបជូនសាធារណជន បងប្អូនប្រជាពលរដ្ឋ ឱ្យបាន ជ្រាបថា៖ បន្ទាប់ពីទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ បណ្តាលឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងរយៈ ពេលប៉ុន្មានថ្ងៃនេះ ធ្វើឱ្យមានជំនន់ទឹកភ្លៀងនៅតាមភូមិឋានប្រជាពលរដ្ឋក្នុងតំបន់ខ្លះនៃស្រុកកំពង់សីលា ព្រម ទាំងបានជន់លិចហូរកាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ ស្ថិត ក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ប្រវែងជាង ១៨០ម៉ែត្រ។

ក្នុងករណីភ្លៀងនៅតែបន្តធ្លាក់ថែមទៀត នឹងបណ្ដាលឱ្យជន់លិចផ្លូវជាតិលេខ៤ កាន់តែខ្លាំងអាច និងឈានទៅផ្អាកចរាចរជាបណ្តោះអាសន្នត្រង់ចំណុចខាងលើនាពេលខាងមុខនេះ។

បច្ចុប្បន្ននេះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ និងអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យ តាមដានស្ថានភាពទឹកជំនន់ក្នុងភូមិសាស្ត្រដែលកំពុងលិចលង់នៅក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុយ៉ាងយក ចិត្តទុកដាក់ជាទីបំផុត។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន បងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរ តាមផ្លូវជាតិលេខ៤ មេត្តាជ្រាប . សូមមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចឱ្យ បានល្អប្រសើរ។

ទទួលបានសេចក្តីជូនដំណឹងនេះ សូមលោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានទូលំទូលាយ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print