ខេត្តសៀមរាប : រសៀលអង្គារ ១៤កើត ខែអាសាឍ ឆ្នាំឆ្លូវ ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ប្រតិភូខេត្តសៀមរាបដឹកនាំដោយលោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំសមាជិកក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត អញ្ញើញទៅគោរពវិញ្ញាណក្ខន្ធលោក Abe Shinzo អតីតនាយករដ្ឋមន្រ្តីជប៉ុន នៅការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប នៅសណ្ឋាគារសុខាសៀមរាប(ផ្លូវ៦០ម៉ែត្រ)។
សូមបញ្ជាក់ថា, នៅពីមុខរូបថតលោក Abe Shinzoអតីតនាយករដ្ឋមន្រ្តីជប៉ុន លោកប្រធានក្រុមប្រឹក្សា លោក លោកស្រីសមាជិកក្រុមប្រឹក្សា និងគណៈអភិបាលខេត្តសៀមរាប បានលំអោនកាយវាចារចិត្តគោរពវិញ្ញាណក្ខន្ធដោយអាឡោះអាល័យ សោកស្តាយជាទីបំផុតជាមួយនឹងរាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន ព្រមទាំងក្រុមគ្រួសារសព ចំពោះមរណភាពរបស់លោក Abe Shinzoអតីតនាយករដ្ឋមន្រ្តីជប៉ុនកាលពីថ្ងៃទី៨ កក្ដដា ឆ្នាំ២០២២ ដែលជាការបាត់បង់ដល់ធំធេង និងឈឺចាប់បំផុតមិនអាចពិព័ណ៍នាបាន។ សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់លោក Abe Shinzo បានទៅកាន់សុគិតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ : សហការី