គណបក្សប្រឆាំងស្រីលង្កា បានសម្រេចជ្រើសរើសមេដឹកនាំគណបក្សគឺលោក Sajith Premadasa ធ្វើជាប្រធានាធិបតីក្នុងពេលសភាកំណត់យកថ្ងៃទី ២០ខែកក្កដាសម្រាប់ការបោះឆ្នោត។
សារព័ត៌មានរ៉យទ័រនៅថ្ងៃទី១២ខែកក្កដា បានផ្សាយថា មន្ត្រីមួយរូបដែលមិនបញ្ចេញឈ្មោះបានឱ្យដឹងថា គណបក្សប្រឆាំងស្រីលង្កា បានសម្រេចជ្រើសរើសប្រធានគណបក្សគឺលោក Sajith Premadasa ធ្វើជាប្រធានាធិបតី ក្រោយទទួលបានការគាំទ្រពីបណ្តាសមាជិកក្នុងបក្ស។
តាមគម្រោងប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa នឹងលាលែងចេញពីតំណែងនៅថ្ងៃទី១៣ខែកក្កដា ហើយលោក Sajith Premadasa នឹងឡើងកាន់តំណែងជំនួសវិញ។
សារព័ត៌មាន Mirror បានផ្សាយថា ប្រធានាធិបតីRajapaksa បានឡើងនាវារបស់កម្លាំងទាហានជើងទឹកស្រីលង្កាចេញពីប្រទេសនៅថ្ងៃទី៩ខែកក្កដា។ ក្រោយមកលោកក៏បានវិលត្រឡប់ចូលប្រទេសវិញនៅថ្ងៃទី១១ខែកក្កដា ដើម្បីជួបពិភាក្សាជាមួយប្រមុខដឹកនាំយោធារបស់ប្រទេសនេះ៕ ដោយធីរីណា
រូបថត :menafn.com