រថយន្តកាមរីបាឡែន១គ្រឿងសង្ស័យម្ចាស់ងងុយដេក​ ជ្រុលចង្កូតធ្លាក់ចូលប្រឡាយស្លាប់ម្នាក់រងរបួសធ្ងន់ស្រាល៤នាក់

ចែករំលែក៖

ស្រុកអូរជ្រៅៈ​ រថយន្តកាមរីបាឡែនមួយគ្រឿង បើកក្នុងល្បឿនលឿនចេញពីក្រុងប៉ោយប៉ែតឆ្ពោះទៅខេត្តបាត់ដំបង សង្ស័យតៃកុងងងុយដេក ជ្រុលចង្កូតធ្លាក់ប្រឡាយបុកដើមស្កូវបណ្ដាលអោយមនុស្សម្នាក់ស្លាប់នៅនឹងកន្លែង​ ចំណែក៤នាក់ទៀតរងរបួសធ្ងន់ស្រាល កាលពីព្រឹកថ្ងៃទី០៨​ ខែឧសភា​ ឆ្នាំ២០១៦តាមបណ្ដោយផ្លូវជាតិលេខ៥ត្រង់ចន្លោះបង្គោលលេខ៣៧៦នឹង៣៧៧​ ឋិតក្នុងភូមិសូរិយា​ ឃុំកូប​ ស្រុកអូរជ្រៅ​ ខេត្តបន្ទាយមានជ័យ។
​ ករណីគ្រោះថ្នាក់ខាងលើនេះសមត្ថកិច្ចប្រាប់ថាៈ​ អ្នកបើកបរថយន្តមានឈ្មោះពេជ្រ វណ្ណៈភេទប្រុសអាយុ២២ឆ្នាំ(រងរបួសធ្ងន់)រស់នៅក្នុងភូមិអូរតាគី២សង្កាត់ទួលតាឯកក្រុងបាត់ដំបង​ ទី២ រួមដំណើរជាមួយឈ្មោះ​ តាំង ប៊ុនហុកភេទប្រុសអាយុ២៣ឆ្នាំ(ស្លាប់) ទី៣ឈ្មោះលឹម ស្រ៊ុនភេទប្រុសអាយុ២២ឆ្នាំរងរបួសធ្ងន់.អ្នកទាំងពីរស់នៅក្នុងភូមិអូរចារសង្កាត់សាមគ្គីក្រុងបាត់ដំបង​ ទី៤​ ហេង យូសុងភេទប្រុសអាយុ២៣ឆ្នាំ(រងរបួសស្រាល)រស់នៅក្នុងភូមិ១៣មករា​ សង្កាត់ព្រះស្ដេច​ ក្រុងបាត់ដំបង។ រីឯអ្នកទី៥មានឈ្មោះទាប ពិសាលភេទប្រុសអាយុ២២ឆ្នាំ(រងរបួសស្រាល)រស់នៅក្នុងភូមិរំចេកសង្កាត់រតនៈក្រុងបាត់ដំបង។​ ប្រភពបន្តថាៈដោយយោងតាមការសាកសួររបស់សមត្ថកិច្ចទៅលើ អ្នកជិះទាំងអ្នកបើកបរថយន្ត គឺថាងងុយដេក​ ហើយសង្ស័យមកពីផឹកសីុចូលក្នុងខារ៉ាអូខេ ហើយបើករថយន្តចេញពីក្រុងប៉ោយប៉ែតឆ្ពោះទៅក្រុងបាត់ដំបង ក្នុងល្បឿនលឿន លុះទៅដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតឆ្លាក់ប្រឡាយ បុករៈដើមស្កូវ ទៅមុខលែងរួចបណ្ដាលអោយមនុស្សជិះក្នុងរថយន្តខាងមុខម្នាក់បានស្លាប់នៅកន្លែងកើតហេតុ​ ចំណែក៤នាក់ទៀតរងរបូសធ្ងន់ស្រាលតែម្ដង។ក្រោយហេតុការណ៏សមត្ថកិច្ចយករថយន្តរងគ្រោះមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅរងចាំប្រគល់អោយម្ចាស់វិញព្រោះមិនប៉ះពាល់ដល់ទីសាធារណៈ ចំណែកអ្នករងគ្រោះដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបាត់ដំបង អ្នកស្លាប់ក៏ដឹកទៅធ្វើបុណ្យនៅស្រុកំណើតដែរ។​

imageimageimageimage

ដោយវណ្ណា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print