អាជ្ញាធររាជធានីភ្នំពេញ សម្ពោធដាក់ឱ្យប្រើប្រាស់ក្លោងទ្វារ និងសមិទ្ធផលនានាវត្ដ ឫស្សីស្រស់ នៅខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖. លោកប៊ុន សេរី បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋ ឲ្យចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនា ព្រោះថា ព្រះពុទ្ធសាសនា បានដើរតួនាទីជាស្នូល យ៉ាងសំខាន់​ នៃវប្បធម៌សន្តិភាព និងធ្វើឲ្យសង្គមជាតិ រីកចម្រើន ។

លោកប៊ុន សេរី អភិបាលរងរាជធានីភ្នំពេញ បានធ្វើការអំពាវនាវបែបនេះ ខណៈលោកចូលរួមជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ក្លោងទ្វារ និងសមិទ្ធិផលនានា វត្តយសសុវណ្ណរាម (ហៅវត្តឫស្សីស្រស់) និងប្រកាសតែងតាំងចៅអធិការវត្ដ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦ សិ្ថតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

លោក ប៊ុន សេរី បានបញ្ជាក់ថា៖ សមិទ្ធផលនានា កើតឡើងនៅទីនេះ គឺបានសបញ្ជាក់ឱ្យឃើញពីការ​សាមគ្គីភាពគ្នា ប្រកប ដោយ​ជំនឿ​ជាក់​លើ ​ព្រះពុទ្ធ​សាសនា ដោយ​ប្រមូល​​ផ្តុំបាន​កម្លាំង​​សរុប​យ៉ាងធំ ឈានទៅរួ​ម​ចំណែក​​យ៉ាងសកម្ម ក្នុង​ការលើកកម្ពស់​តម្លៃ និងអភិវឌ្ឍ​​ន៍ ព្រះពុទ្ធ​សាសនា ក៏ដូច​ជាសង្គម​ជាតិទាំងមូល ឲ្យ​កាន់​តែ​រីកចំរើន​ទ្វេ​ឡើង​​ថែម​ទៀត ។ ​​វត្តអារាម និងព្រះពុទ្ធសាសនា របស់យើង បានដើរតួនាទីជាស្នូល យ៉ាងសំខាន់​ នៃវប្បធម៌សន្តិភាព ដែលប្រជាជនយើងបានផ្តល់តម្លៃយ៉ាង ខ្ពស់ បាន​និង​កំពុងពង្រឹងឱ្យក្លាយ ទៅជាសីលធម៌សង្គមដ៏ល្អ សម្រាប់ ប្រជាជនកម្ពុជា​យើង ។
លោកបន្ដថា៖ ​​​តាមរយៈអង្គពិធីនាពេលនេះ លោកក៏មានមោទន​ភាព និង សូមគាំទ្រចំពោះ​ព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងពុទ្ធបរិស័ទ​ទាំង អស់​ដែល​បានបំពេញ​តួនាទី​ជាពុទ្ធសាសនិក​ដ៏​សកម្ម​ ក្នុង​ការទ្រទ្រង់​គោរព​ប្រតិបត្តិ​លើកកំពស់​សេចក្តី​ថ្លៃថ្នូរនៃព្រះពុទ្ធសាសនា ​។
​ជាក់ស្តែង ពុទ្ធសាសនិកបានកសាងយ៉ាងរឹងមាំ នូវសាមគ្គីភាព ក្នុងចំណោមពុទ្ធបរិស័ទ ដែលនេះ គឺជាការប្រតិបត្តិយ៉ាងល្អប្រសើរ និង ពង្រឹងបាននូវពុទ្ធប្បវេណី របស់សាវ័កទាំង ឡាយនៃព្រះពុទ្ធគ្រប់ព្រះអង្គ ដែល​ត្រូវបានរក្សា​ ​និងប្រកាន់ខ្ជាប់ដោយពុទ្ធសាសនិកទាំងឡាយជាច្រើន​តំណរ​​យូរ​លង់ណាស់មកហើយ ។ សាមគ្គីភាពរឹងមាំនៃពុទ្ធសាសនិក​ គឺជាមាគ៌ា​ដ៏ប្រពៃ នាំយើងទាំងអស់គ្នាទៅដល់គោលដៅដ៏ពិសិដ្ឋមួយ ដែលជា បំណង និងសេចក្តីត្រូវការរបស់សង្គមជាតិយើង​ គឺលុបបំបាត់អំពើហឹង្សា​ប្រទូស្ត​រាយ ឈ្នានិស ការប្រព្រឹត្តអំពើទុច្ចរិត អនាចារ្យផ្សេងៗ ។ ហើយ​​​នាំ​មកនូវភាពសុខុដុមរមនាក្រោមពន្លឺដ៏ភ្លឺនៃព្រះធម៌របស់ព្រះ​ពុទ្ធ​ជាម្ចាស់ ។

លោកប៊ុន សេរី បានបញ្ជាក់ថា៖ ដោយមើលឃើញអំពីតួនាទីដ៏សំខាន់របស់ព្រះពុទ្ធសាសនា និងព្រះសង្ឃនៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់​ សម្តេច​អគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ​រាជាណា​ចក្រកម្ពុជា​ ដែលជានិច្ចកាល សម្តេច តែងតែលះបង់អស់នូវ​ កំលាំងកាយចិត្តក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យរីកចំរើនទៅមុខប្រកបដោយភាពសុខដុមនីយកម្មលើគ្រប់ វិស័យទាំងផ្នែកអាណាចក្រ និងផ្នែកពុទ្ធចក្រ ជាពិសេសការអនុវត្តកម្មវិធី នយោ បាយយុទ្ធសាស្រ្តចតុកោណ​ដំណាក់ កាលទី៣ ក្នុងនីតិកាលទី៥ នៃរដ្ឋសភា របស់រាជរដ្ឋាភិ បាលកម្ពុជា ដោយបានធ្វើការកែ​ទម្រង់​ជាតិមួយដ៏ ទូលំទូលាយ និងជ្រាលជ្រៅ ដែលជាមោទ​ន​ភាព និងជា​ក្តីសង្ឃឹមយ៉ាង ពិតប្រាកដរបស់ប្រជាជនកម្ពុជាយើង ដើម្បីធានាបាននូវស្ថេរភាពសង្គម សុខសន្តិភាព ប្រជាធិបតេយ្យ អធិបតេយ្យភាពជាតិ និងសន្តិសុខស្បៀង ក្នុងទិសដៅលើកកម្ពស់ជីវភាពជូនប្រជាពលរដ្ឋ ដូចជា ៖ ការកាត់បន្ថយភាពក្រីក្រ, ការបង្កើនប្រាក់ចំណូល, ការលើកស្ទួយខាងសង្គមកិច្ច, ការពង្រឹងយុត្តិធម៌ និងសមធម៌សង្គម ព្រមទាំងការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរឡើង ។​

​ រាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រ​កម្ពុជា ក៏មានការរីក​ចម្រើនយ៉ាងឆាប់រហ័សដែលមិននឹក​ស្មាន​ដល់ ដោយធានាបានល្អនូវ ៖ សន្តិសុខ សណ្តាប់​ធ្នាប់​ ​សុវត្ថិភាព​សង្គម, ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ដូចជា ផ្លូវ ថ្នល់ ប្រឡាយ-លូ, ប្រព័ន្ធទឹកស្អាត, និងបណ្តាញអគ្គិសនីបំភ្លឺសាធារណៈ ព្រមទាំងការកសាង និង​កែលំអ​​​សួនច្បារសាធារណៈឱ្យមាន​សោភ័ណភាពរីកស្រស់បំព្រង ។
លោកបន្ដថា៖ ចំពោះរាល់សមិទ្ធផលនានាក្នុងទី វត្តឫស្សីស្រស់ នេះ នឹងក្លាយជាប្រយោ ជន៍សម្រាប់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ បំពេញសង្ឃកម្មតាមពុទ្ធោឱវាទ និងជាសេនានៈដ៏គត់មត់សម្រាប់សីលវន្ត សីលវតី និងបងប្អូនពុទ្ធបរិស័ទទាំងអស់ប្រតិបត្តិធម៌វិន័យ ទុកជាធម្មទានដ៏ធំនៅក្នុងពុទ្ធសាសនា។
ក្នុងឱកាសនោះដែរលោកប៊ុន សេរី តំណាងឲ្យអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស ក៍បានចូលរួមបច្ច័យចំនួន ១០លានរៀល​​ សម្រាប់កសាងសមិទ្ធផលនានាវត្ដឬស្សីស្រស់នេះផងដែរ ៕

image image image image image image image image

ដោយ៖ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print