រយៈពេល៦ខែនេះទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិកមានតម្លៃជាង ៤,៨ ពាន់លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ នៅក្នុងរយៈពេល៦ខែនៅឆ្នាំ២០២២នេះទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអាមេរិកមានការកើនឡើងគួរឲ្យកត់សម្គាល់។ បើតាមរបាយការណ៍របស់អគ្គ នាយកដ្ឋានគយនិងរដ្ឋាករបានបញ្ជាក់ថា ទំនិញនាំពីកម្ពុជាទៅអាមេរិកមានការកើនឡើងប្រមាណ៥៤ ភាគរយបើប្រៀបធៀបទៅនឹងបណ្ដាឆ្នាំមុន។

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក បានកើនឡើងដល់ជិត ៥ប៊ីលាន​ដុល្លារ ក្នុងឆមាសទី១ឆ្នាំនេះ​ ខណៈទីផ្សារអាមេរិក ​នៅតែបន្តជាអ្នកទិញទំនិញធំជាងគេរបស់​កម្ពុជា។

ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​អាមេរិក ក្នុង​ឆមាស​​ទី​១ ឆ្នាំ ​២០២២ មានតម្លៃ​សរុប​ជាង ​៤,៨ ​ពាន់​លាន​ដុល្លាបើទោះបីជាស្ថិតក្នុងបរិបទរ​កើន​​ឡើង​ជាង ៥១ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២១។ នេះបើយោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដោយបញ្ជាក់ថា ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​អាមេរិក​បាន​ហក់​ឡើង​រហូតដល់ ៥៤​ ភាគរយ​។

ទិន្នន័យ​ស្ថិតិ​ជញ្ជីង​ពាណិជ្ជ​​កម្ម​ទំនិញ​ជា​មួយនឹង​ប្រទេស​សំខាន់ៗ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ បង្ហាញថា ចាប់ពី​ខែ​មករា​-​ខែមិថុនា ឆ្នាំ ​២០២២ ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​អាមេរិក​ មានតម្លៃ​សរុប ៤ ៨១៦​ លាន​ដុល្លារ ​កើន​ឡើង ៥១,៨​ ភាគរយ​ បើ​ធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ ​២០២១។

យោង​តាម​ទិន្នន័យ​ខាងលើ ​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​អាមេរិក ​មាន ៤ ៦៤៨ លាន​ដុល្លារ កើន ៥៤ ​ភាគរយ ​ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំមុន​ និង​ការ​នាំ​ទំនិញ​ពី​អាមេរិក​មក​កម្ពុជា​ មាន​​មាន​ចំនួន ១៦៨,២២​ លាន​ដុល្លារ កើន ៨,៧ ​ភាគរយ ​។ តាមរយៈ​តួ​​លេខ​នេះ ​គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា​មាន​អតិរេក៤ ៤៨០ ​លាន​ដុល្លារ​។​

ទីផ្សារអាមេរិក​ ឈរ​នៅលើ​គេ​ក្នុងនាម​ជា​ប្រទេស​ទិញ​ទំនិញ​ពី​កម្ពុជា​ច្រើន ​ដោយមាន​ចំណែក​ប្រមាណ​ ៤០,៨​ ភាគរយ​ នៃ​ការ​​នាំចេញ​សរុប​របស់​កម្ពុជា ​។

កាលពីឆ្នាំមុន​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ មានតម្លៃ​ ៧ ៨២៦​ លាន​ដុល្លារ​ កើន​ឡើង ៤០,៤ ​ភាគរយ ​ធៀប​នឹង​ឆ្នាំ​ ២០២០​ ​។

អ្នកជំនាញ លើកឡើងថា ​ការកើនឡើង​នៃការ​នាំចេញ​ទំនិញ​របស់​កម្ពុជា ទៅកាន់ទីផ្សារសេដ្ឋកិច្ច​ធំ​បំផុតពិភពលោក នេះ​ គឺដោយសារទំនិញកម្ពុជា ​មានគុណភាពខ្ពស់​ និងផលិត ផ្គត់ផ្គង់​តាម​តម្រូវ​ការទាន់ពេលវេលា ​ជាពិសេស​ ក្នុងវិបត្តិកូវីដ១៩ កម្ពុជាបើកសកម្មភាពសង្គមសេដ្ឋកិច្ច​ឡើងវិញ និងឈានដល់បើកដំណើរការខ្សែច្រវ៉ាក់ផលិតកម្ម​ ផ្គត់ផ្គង់​ការនាំចេញ ខណៈប្រទេសផលិត​មួយ​ចំនួនមិនអាចដំណើរការសង្វាក់ផលិតកម្មបាន​ ដោយសារបន្ត ​រងផលប៉ះពាល់កូវីដ១៩៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print