ភ្នំពេញ៖ កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ទី៩ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្លូវ៣៨៨ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន មានបុរសម្នាក់បានយកសាំចាក់ដុតខ្លួនឯងបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានគេដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាម។
តាមសម្ដីរបស់សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុបុរសនោះបានខឹងនិងប្រពន្ធដោយយកកូនចេញពីផ្ទះ ក៏ចាក់សាំដុតខ្លួនឯងបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរតែម្តង។
បច្ចុប្បន្នត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យ៕
ដោយ៖ ស រស្មី
...