វីរុសបំប្លែងថ្មី BA.5 ចេញពីអូមីក្រុង អាចទប់ទល់ជាមួយវ៉ាក់សាំងបាន៤ដង

ចែករំលែក៖

តាមលទ្ធផលស្រាវជ្រាវដែលបានផ្សាយនៅលើទស្សនាវដ្តី វិទ្យាសាស្ត្រ Nature បង្ហាញឱ្យឃើញថា វីរុសបំប្លែងថ្មីប្រភេទ BA.5 ជាវីរុសបំប្លែងចេញពីអូមីក្រុង អាចទប់ទល់នឹងវ៉ាក់សាំងបានដល់ទៅ៤ដង បើប្រៀបធៀបនឹងវីរុសបំប្លែងថ្មីផ្សេងទៀត។

បច្ចុប្បន្ន វីរុស BA.5 បានក្លាយទៅជាប្រភេទវីរុសឆ្លងរាលដាលច្រើនជាងគេបង្អស់នៅក្នុងទឹកដីអាមេរិក និងអឺរ៉ុប។ តាមលទ្ធផលស្រាវជ្រាវ វីរុសបំប្លែងថ្មីនេះអាចប្រឆាំងនឹងវ៉ាក់សាំងទាំងឡាយមានទាំងវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និងModernaផងដែរ។
តាមមជ្ឈមណ្ឌលសុខាភិបាល Mayo Clinic របស់អាមេរិក បានឱ្យដឹងថា វីរុសបំប្លែងថ្មី BA.5 ឆ្លងរាលដាលយ៉ាងឆាប់រហ័ស ហើយពលរដ្ឋដែលត្រូវចូលមន្ទីរពេទ្យព្យាបាលក៏កាន់តែច្រើនផងដែរ ។ បច្ចុប្បន្ន វីរុសបំប្លែងថ្មី BA.5 គ្រប់គ្រងការឆ្លងរាលដាលនៅអាមេរិក៦៥%។
នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ មានមនុស្ស ៩៤,០៣៧នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ ២០៧នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នានៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឱ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៩១,១៧០,៥៧១ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,០៤៨,៦៩៣នាក់ និងជាសះស្បើយឡើងវិញសរុប ៨៦.៤៦លាននាក់។ សម្រាប់ចំនួនប្រជាជនសរុបដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់។
មកទល់ពេលនេះ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៥៩៨លានដូស ក្នុងនោះប្រជាជន ២៦០.៧២លាននាក់ (៧៩.១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់១ដូស និង ២២២.៦៨លាននាក់ (៦៧.៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ ដោយធីរីណា

...

រូប​ថត​ :​ AFP/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print