ប៉ោយប៉ែត៖ ក្មេងប្រុសស្រីបីនាក់បងប្អូនបានលើកដៃសំពះសូមអំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាលនឹងសប្បុរសជនក្នុងនឹងក្រៅប្រទេសជួយដល់ខ្លួនព្រោះសព្វថ្ងៃរស់ជាមួយជីដូន នឹងជីតាដែលមានជីវភាពទីទាល់ក្រ ម្យ៉ាងទៀតផ្ទះរបស់ពួកគេស្ទើរតែរស់នៅមិនកើតដោយ សារតែជញ្ជាំងនឹងដំបូលស្បូវពុកផុយ ទ្រេតគ្មានប្រាក់ទិញសំភារៈមកប្រក់នឹងជួសជុលដើម្បីជ្រក ភ្លៀង នឹងកំដៅថ្ងៃ ។
ក្មេងកំព្រាប្រុសស្រីទាំងបីនាក់់នេះរស់នៅភូមិទំនប់.ក៥ ឋិតក្នុងសង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ពួកគេបានលើឡើងថា សប់ថ្ងៃនេះរស់ទាំងវេទនាដោយសារតែឪពុកបានចាកចោលម្ដាយជិតដប់ឆ្នាំកន្លងមកហើយទៅស៊ីឈ្នួលជាកម្មករគេតែបាត់ដំណឹងមិនឃើញវិលត្រលប់មកផ្ទះវិញ នៅក្រោយរដូវចូលឆ្នាំនេះ ម្ដាយក៏ចាកចោលទៀតដោយសារតែមិនមានលទ្ធភាពគ្រប់គ្រាន់ចិញ្ចឹមពួកគេ ហើយសប់ថ្ងៃនេះរស់នៅជាមួយជីដូន នឹងជីតាជាអ្នកគ្រប់គ្រង តែដោយសារតែជីតានឹងជីដូនមានជីវភាពទីទាល់ក្រផងនោះ ពួកគេមិនមានរបបអាហារហួបចុកគ្រប់គ្រាន់នឹងខ្វះថវិការសិក្សា ដោយសារជីវភាពនេះក៏សម្រេចចិត្តលើកដៃតាមរយៈបងៗសារព័ត៌មានសុំអំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាលនិងសប្បុសជនមេត្តាជួយផ្ដល់ថិការដល់ពួកគេផង គ្រាន់បានសិក្សាបន្ត ហើយម្យ៉ាងទៀតជួយសង់លំនៅដ្ឋានឪ្យពួកគេផងគ្រាន់ស្នាក់នៅជាមួយបងប្អូនបីនាក់ដែលយាយតាចិញ្ចឹម។
លោក ស៊ិន អ៊ួន ភេទប្រុស អាយុ៦៩ឆ្នាំ រស់នៅភូមិខាងលើត្រូវជាជីតាមានប្រសាស្តន៍ថា គាត់សប់ថ្ងៃមានជីវភាពទីទាល់ក្រ មុខរបមិនប្រាកដដើរតាមបន្ទាត់ព្រំដែនចូលកាច់ទំពាំងនឹងបេះបន្លែគ្រាន់បានយកមកលក់បានប្រាក់ទិញអង្ក ម្ហួប សល់ប្រាក់បន្តិចបន្តូចឧ្យចៅទៅសិក្សាទាំងបីនាក់នេះ ហើយការុករកបន្លែតាមដងអូរនេះទៀតប្រឈមនិងគ្រោះថ្នាក់ជាន់មីន ដែលសល់ពីសម័យសង្គ្រាម ហើយអាជ្ងាធរក៏ចេះតែហាមឃាត់មិនឧ្យរុករកព្រោះខ្លាចគ្រោះថ្នាក់។
គាត់បញ្ជាក់ថា ឪពុករបស់ក្មេងទាំងបីនាក់នេះបានចាកចេញពីប្រពន្ធកូនជិត១០ឆ្នាំកន្លងមកហើយ មិនឃើញវិលត្រលប់មកវិញមិនដឹងទៅដល់ណា មិនដែលផ្ញើប្រាក់ឪ្យប្រពន្ធកូន ហើយប្រពន្ធខូចចិត្តមិនឃើញប្ដីវិលមកផ្ទះក៏បែកគំនិតផឹកស្រារករឿងកូន ដេញវាយធ្វើបាបស្ទើររៀងរាល់ថ្ងៃ លុះមួយរយៈចុងក្រោយនេះ ចូលឆ្នាំបាន២ថ្ងៃម្ដាយក្មេងបានចាកចេញទៅថៃបាត់ដំណឹងមិនដឹងដល់ណា? ទើបចៅប្រុស ស្រីទាំងបីនាក់ធ្លាក់មកលើគាត់ចឹញ្ចឹមរាងរាល់ថ្ងៃ ខ្វះមុខ ខ្វះក្រោយ ទើបអំពាវដល់ប្រមុខរាជរដ្ឋាភិបាលនិងសប្បុរសជនក្នុងនិងក្រៅប្រទេសមេត្តាជួយដល់ពួកគាត់ដែលមានជីវភាពទីទាល់ក្រផង៕
ដោយ៖ វណ្ណា