សពដែលគេសម្លាប់ក្រោមស្ពានទឹកថ្លាសមត្ថកិច្ចរកឃើញអត្តសញ្ញាណជាជាងជួសជុលរថយន្តនៅយានដ្ឋាន ម៉ៅ ម៉ន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សពយុវជនម្នាក់ដែលជនមិនស្គាល់មុខកាប់សម្លាប់ ត្រូវបានប្រទះឃើញនៅក្រោមស្ពានទឹកថ្លាក្រុងសិរីសោភ័ណ សមត្ថកិច្ចបានរកឃើញអត្តសញ្ញាណនោះហើយគឺជាជាងជួសជុលរថយន្តក្នុងយានដ្ឋានយីហោ ម៉ៅ ម៉ន ក្រុងសិរីសោភ័ណ។ ជនរងគ្រោះមានឈ្មោះ ទី ទីន ភេទប្រុស អាយុ១៧ឆ្នាំ បច្ចុប្បន្នស្នាក់នៅក្នុងយានដ្ឋានម៉ៅម៉ន ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សូមរំលឹកថា កាលពីល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចក្រោមស្ពានទឹកថ្លា ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ មាននិស្សិតមួយក្រុមរៀននៅសាកលវិទ្យាល័យមានជ័យបាននាំគ្នាទៅថតរូបលេងនៅស្ពានទឹកថ្លា ស្រាប់តែប្រទះឃើញសពបុរសម្នាក់ស្លាប់ក្រោមស្ពានទឹកថ្លាមិនដឹងមូលហេតុ បង្កឱ្យមានការភ្ញាក់ផ្អើល។

ក្រោយពីប្រទះឃើញសពនោះហើយ គេក៏បានរាយការណ៍មកនគរបាលប៉ុស្ថិ៍ដែលនៅក្បែរកន្លែងកើហេតុ។ កម្លាំងនគរបាលប៉ុស្ថិ៍ កម្លាំងនគរបាលជំនាញ ក្រុង-ខេត្ត បានចុះទៅត្រួតពិនិត្យសាកសពឃើញថា សពជនរងគ្រោះត្រូវបានជនមិនស្គាល់មុខកាប់និងពូថៅរឬកាំបិត មួយកន្លែងត្រង់ផ្នែកខាងក្រោយបណ្តាលឱ្យរយះស្ទើរដាច់ចេញពីក។ សមត្ថកិច្ចស្រាវជ្រាវករណីនេះជាអំពើឃាតកម្ម ក៏ប៉ុន្តែសមត្ថកិច្ចមិនទាន់កំណត់បានថា វាជាប់ពាក់ព័ន្ធនិងរឿងរ៉ាវអ្វីនៅឡើយនោះទេ។

ឃាតកម្មខាងលើសមត្ថកិច្ចប្រាប់ឱ្យដឹងថា ស្ថិតក្នុងការស្រាវជ្រាវស៊ើបអង្កេតដើម្បីស្វែងកំណត់មុខសញ្ញានិងឈានដល់ស្វែងរកចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

IMG_8711

IMG_8715

ដោយ៖ សំ វិច្ឆិកា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print