ជាទូទៅត្បូងពេជ្រតំណាងនៃភាពថ្លៃថ្នូភ្លឺថ្លាត្រចេះត្រចង់ សេចក្តីសុខ ប៉ុន្តែគ្រាប់ ពេជ្យពណ៌ខ្មៅដ៏មានតម្លៃ បានបង្កើតទៅជាប្រវត្តិសាស្ត្រ ជាគ្រាប់ពេជ្រមានតម្លៃបំផុតលើពិភពលោក ប៉ុន្តែវាបង្កប់ទៅដោយអាថ៌កំបាំងបណ្តាសា ឲ្យតែអ្នកណាទិញយកទៅពាក់អ្នកនោះប្រាកដជាស្លាប់ ។
គ្រាប់ពេជ្រខាងលើត្រូវបានគេដាក់ឈ្មោះថា កែវភ្នែកព្រះព្រហ្ម (The eyes of Brahma) មានទំហំ១៩៥ការ៉ាត់ ត្រូវបានគេដាក់តាំងនៅក្នុងទីក្រុងឡុង ប្រទេសអង់គ្លេស ។ អ្នកដែលធ្លាប់ទិញយករក្សាទុក សុទ្ធសឹងតែបានជួបនៅឧបស័គ្គ គ្រោះថ្នាក់ ឬបាត់បង់ជីវិតដោយមិនដឹងហេតុផល ។
គ្រាប់ពេជ្រនេះមានប្រភពមកពីប្រទេសឥណ្ឌា ត្រូវបានគេលួចគាស់យកចេញពីរូបចម្លាក់ព្រះព្រហ្មដ៏ស័ក្តិសិទ្ធិនៅទីក្រុង Pondicherry ប្រទេសឥណ្ឌា ។ អ្នកដែលគាស់យកពេជ្រនោះ គឺជាបុព្វជិតម្នាក់មើលថែរព្រះវិហារ ។
នៅអំឡុងឆ្នាំ១០១២ កែវភ្នែកព្រះព្រហ្មបានធ្លាក់ចូលក្នុងដៃព្រះរាជនីរុស្ស៊ី ព្រះនាង Nadia Vygin Orlov ហើយត្រូវប្តូរឈ្មោះជា Black Orlov ។ នៅឆ្នាំ១៩៣២ គ្រាន់ពេជ្រនេះ បានបង្ហាញខ្លួនសារជាថ្មី ពេលនោះម្ចាស់កម្មសិទ្ធិ គឺជាពាណិជ្ជករដ៏ល្បីនៅអឺរ៉ុប លោក J.W. Paris ។ លោកបានយកគ្រាប់ពេជ្រនេះទៅលក់នៅអាមេរិក ។ ក្រោយមកមិនបានប៉ុន្មានថ្ងៃផង ពាណិជ្ជកររូបនោះក៏បានលោតពីលើអគារខ្ពស់ជាងគេបំផុតនៅ Mahattan សម្លាប់ខ្លួន នៅថ្ងៃទី៧ ខែមេសាឆ្នាំ១៩៣២ ។
រយៈពេល១៥ឆ្នាំក្រោយមក គឺនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៤៧ ម្ចាស់ចាស់នៃគ្រាប់ពេជ្រនេះគឺព្រះនាង Nadia Vygin Orlov ត្រូវគេប្រទះឃើញស្លាប់ដោយមិនដឹងពីមូលហេតុនៅទីក្រុងរ៉ូម ។ មួយខែក្រោយមកទៀត ព្រះនាងមួយអង្គទៀតក្នុងរាជវង្សរុស្ស៊ី ក៏បានធ្វើអត្តឃាត ហើយព្រះនាង ក៏ធ្លាប់ជាម្ចាស់របស់គ្រាប់ពេជ្រនេះ ។
នៅ ពេលដែលឃើញអ្នកថែរក្សា និងទិញយកគ្រាប់ពេជ្រនោះស្លាប់ទាំងអស់ ទើបគេជឿជាក់ថា គ្រាប់ពេជ្រនេះបានបង្កប់ដោយពាក្យបណ្តាសារបស់ព្រះព្រហ្ម ។ ដើម្បីធ្វើឲ្យសាបរលាបពាក្យបណ្តាសា ម្ចាស់ក្រោយនៃគ្រាប់ពេជ្រ បានសម្រេចពុះជា៣ចំណែក មួយចំណែកៗមានទំហំជាង៦៧ការ៉ាត់ ។ គ្រាប់ពេជ្រទាំង៣ នោះក៏បានបាត់ស្រមោលរហូតដល់ឆ្នាំ១៩៩០ ទើបលេចមុខ ក្នុងការដេញថ្លៃមួយនៅទីក្រុងញូវយ៉ក ។
ម្ចាស់ បច្ចុប្បន្នជឿជាក់ថា គ្រាប់ពេជ្រត្រូវបានបំបែក ដូច្នេះពាក្យបណ្តាសាមិនមានទៀតឡើយ លើសពីនេះទៅទៀតគ្រាប់ពេជ្រកាន់តែមានតម្លៃខ្ពស់ជាងមុន ដោយពាក្យបណ្តាសា នៅក្នុងគ្រាប់ពេជ្រគួរឲ្យភ័យខ្លាចអស់ជាង១.០០០ឆ្នាំ ៕
ប្រែសម្រួល៖ ម៉ែវ សាធី