ខេត្តត្បូងឃ្មំុៈ ជនសង្ស័យ២នាក់ឪពុកនិង កូន ត្រូវបានកំលាំងសមត្ថកិច្ចនគរបាលស្រុកត្បូងឃ្មុំ ឆ្មក់ចាប់ខ្លួនបាន ក្នុងខណៈពេលដែលពួកគេកំពុងដោះដូរថ្នាំញៀននៅក្នុងផ្ទះ។ ករណីនេះធ្វើរឡើងកាលវេលាម៉ោង ៣និង១៥ នាទី ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្ទះជនសង្ស័យ ក្នុងភូមិជប់ទី១ ឃុំជប់ ស្រុក_ខេត្តត្បូងឃ្មុំ ។ លោក ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មំុបានឲ្យដឹងថា កំលាំងសមត្ថកិច្ចនគរបាលស្រុកត្បូងឃ្មុំ បានឆ្មក់ចាប់ខ្លួនមេក្លោងជួញដូរថ្នាំញៀនចំនួន២នាក់ ទី១ ឈ្មោះ សំ ដុះ ភេទប្រុស អាយុ ៣៩ ឆ្នាំ ជាឪពុក និងឈ្មោះ សំ ឌី ភេទប្រុស អាយុ ១៦ឆ្នាំ ត្រូវជាកូន នៅភូមិភូមិជប់ទី១ ឃុំជប់ ស្រុក_ខេត្តត្បូង ។ ក្នុងខណៈពេលកំពុងដោះដូរថ្នាំញៀននៅក្នុងផ្ទះ ក្នុងនោះសម្មត្ថកិច្ច យើងបសនដកហូូតបានម្សៅក្រាមពណ៍ស សង្ស័យថ្នាំញៀន បានចំនួន ៦២ កញ្ចប់ (ធំ 0៣ កញ្ចប់+តូច ៥៩កញ្ចប់) និងឧបករណ៍ប្រើប្រាស់ និងវិចខ្ចប់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ ទាំងពី សមត្ថកិច្ចជំនាញ នគរបាលស្រុកត្បូងឃ្មុំ កំពុងសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់៕
ដោយៈ វណ្ណះ