ប្រជាពលរដ្ឋជាង១០០នាក់ដែលពុលម្ហូបការរួចផុតពីគ្រោះថ្នាក់ដល់ជីវិត

ចែករំលែក៖

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋជាង ១០០នាក់ដែលពុលម្ហូបការកាលពីយប់ថ្ងៃ៧ ហើយត្រូវ បាន ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យជាបន្តបន្ទាប់កាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ ឥឡូវនេះជនរងគ្រោះទាំងអស់រួចផុតពីគ្រោះថ្នាក់ដល់ជីវិតហើយ ដោយមានការយកចិត្ត ទុកដាក់ពីអាជ្ញាធរឃុំ-ស្រុក និងក្រុមគ្រួពេទ្យ ។

លោកស៊ុត តូ មេឃុំដីឥដ្ឋ បានប្រាប់ នៅរសៀល ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ដូច្នេះថា ជំហាានដំបូងក្រុម ការងារបានចុះស្រង់ស្ថិតិប្រជាពលរដ្ឋដែលពុលម្ហូបការររកឃើញតែជាង៩០នាក់ប៉ុណ្ណោះ ក្រោយមកទៀតលោកអភិបាលស្រុកកៀនស្វាយបានណែនាំក្រុមការងារអោយចុះស្រាវជ្រាវបន្ថែមទៀតរកឃើញជនរងគ្រោះរហូតដល់១១០នាក់ ដោយសារជនរងគ្រោះខ្លះបញ្ជូនទៅព្យាបាលនៅគ្លីនិចឯកជន ខ្លះទៀតព្យាបាលនៅក្នុងផ្ទះ និងជាច្រើននាក់ទៀតបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ។ រហូតមកដល់រសៀលថ្ងៃទី៩ ខែឧសភា នេះជនរងគ្រោះ ទាំងអស់បានរួចផុតពីគ្រោះថ្នាក់ដល់ជីវិតហើយ អ្នកខ្លះត្រឡប់ទៅលំនៅដ្ឋានវិញ អ្នកខ្លះទៀតបន្តការព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកដោយសារអាការៈនៅធីងធោងតែមានចំនួនតិចតួចទេ មិនដូចថ្ងៃ កើតហេតុពីដំបូងនោះឡើយមន្ទីរពេទ្យនិងមណ្ឌលសុខភាពរកកន្លែងដាក់ជនរងគ្រោះស្ទើមិនបាន ។ ចំពោះជនរង គ្រោះ ជាង១០០នាក់ដែលពុលម្ហូបការមានទីលំនៅក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ភាគច្រើន ជាភ្ញៀវខាងប្រុស ចំណែក ភ្ញៀវខាងស្រីអត់ដឹងទេ ព្រោះ ភ្ញៀវខាងស្រីមានទីលំនៅក្នុងស្រុកស្អាង ខេត្តកណ្តាល ពោលគឺយកកូនស្រីមករៀបមង្គលការខាងកូនប្រុសនៅក្នុងភូមិពពាលខែ១ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ។

លោកមេឃុំបានបន្តថា បន្ទាប់ពីអ្នកភូមិពុលម្ហូបការនៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ នេះដែរលោកម៉ក់ ពេជ្ជរឹទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូលនិងជាប្រធានក្រុមការងារចុះជួយឃុំដីឥដ្ឋ បានចុះទៅសួរសុខទុក្ខ និងផ្តល់ថវិការដល់ប្រជាពលរដ្ឋរងគ្រោះក្នុងម្នាក់ៗ៤ម៉ឺនរៀល ។ ជាមួយនិងសកម្មភាព ចុះសួរសុខទុក្ខនេះដែ រលោកម៉ក់ ពេជ្ជរឹទ្ធ ប្រាប់ថា បណ្តាលមកពីចុងភៅធ្វើម្ហូបគ្មានអនាម័យ…។

សូមបញ្ជាក់ថាប្រជាពលរដ្ឋជាង១០០នាក់បានពុលអាហារនៅគ្រាដែលជនរងគ្រោះចូលរួមក្នុងពិធីមង្គលការរបស់គូស្វាមីភរិយាថ្មី កាលពីល្ងាចថ្ងៃទី០៧ខែឧសភាឆ្នាំ២០១៦ស្ថិតនៅភូមិពពាលខែ១ ឃំុដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ លុះដល់វេលារំលងអាធ្រាត្រឈានចូលថ្ងៃទី៨ និងព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ ប្រជាពលរដ្ឋ រងគ្រោះទាំងអស់ ត្រូវបានក្រុមគ្រួសារនាំមកព្យាបាលនៅមណ្ឌលសុខភាព និងនៅមន្ទីរពេទ្យបង្អែកកៀនស្វាយ ហើយមួយចំនួន ទៀត សម្រាក់ព្យាបាលនៅក្នុងផ្ទះ ។

ហេតុការណ៍នេះបានកើត ឡើងបន្ទាប់ពី អ្នកភូមិបានទៅ ចូលរួមក្នុងពិធីមង្គលការរបស់កូនលោកឈ្មោះសរ.សិដ្ឋអាយុ៤៨ឆ្នាំនិងប្រពន្ធមានឈ្មោះសឿន ។ បន្ទាប់ពីពិសារអា ហាររួចហើយភ្ញៀវទាំងអស់បានត្រឡប់ទៅផ្ទះរៀងៗខ្លួន លុះដល់វេលារំលងអាធ្រាត្រថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ ស្រាប់តែអ្នកដែលទៅចូលរួមមង្គលការមានអាការៈក្អួតចង្អោរចុលពោះទ្រាំមិនបាននាឲ្យគ្នារត់មករកគ្រូពេទ្យទាំងយប់ ។

ក្រោយពីធ្វើការសាកសួរ ពីមូលហេតុនៃអាការៈជម្ងឺ ទើបដឹងថា ពុលអាហារក្នុង ពិធីមង្គលការ តែមិនដឹង ពុលមុខម្ហូបអ្វីនោះទេ បើតាម ការៀបរាប់របស់ជនរងគ្រោះអាចពុលម្ហូប”ញាំ” ដោយសារ តែចុងភៅកេងចំណេញជ្រុលប្រើប្រាស់បង្គាអន់សាច់ និង បន្លែមានជាតិគីមី៕

image

image

image

image

image

image

image

image

image

image

ដោយ៖ សណ្តោស

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print