ខេត្តត្បូងឃ្មំុ៖ ក្មេងប្រុសជំទង់ ម្នាក់ត្រូវឃាតករកាប់និងកាំបិតខ្វេវដាច់ឆ្អឹងកង ក ប្លន់យកម៉ូតូ ម៉ាកវ៉េវ កញ្ចាស់មួយគ្រឿងយកទៅបាត់។ ហេតុការណ៍នេះកើតឡើងនៅចន្លោះម៉ោង៥ និង៣០នាទីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចគុម្ពឬស្សីខាងកើតផ្ទះជនរងគ្រោះប្រហែល៥០ម៉ែត្រ ក្នុងភូមិចង្គុំស្ពាន ឃំុទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មំុ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដៃដល់ត្រូវបានស្គាល់អត្តសញ្ញាណហើយ និងកំពុងតាមប្រមាញ់ចាប់ខ្លួន ហើយពេលនេះមិនទាន់អាចនិយាយបានទេ ។
ជនសង្ស័យអាចជាមនុស្សស្គាល់គ្នា បានយកកាំបិត ខ្វេវ កាប់ជនរងគ្រោះឈ្មោះ វី សុខា ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិស្ពានចង្គំ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បណ្តាលឲ្យស្លាប់ យ៉ាងអាណោចអាធម៍ ខណៈជនរងគ្រោះទៅចំការតែម្នាក់ឯង ហើយជនសង្ស័យយកម៉ូតូ ម៉ាកវ៉េវ កញ្ចាស់ពណ៌ខ្មៅ(គ្មានស្លាកលេខ)១គ្រឿងជិះគេចបាត់ ៕
ដោយ៖ វណ្ណះ
...