សម្តេចតេជោ​ ហ៊ុន​ សែន​ សប្បាយចិត្តឃើញនិស្សិតទាំងអស់ដែលបាន ខិតខំសិក្សារហូតបានទទួលសញ្ញាបត្រនៅថ្ងៃនេះ

ចែករំលែក៖

ភ្នំពេញៈ​ សម្តេចតេជោ​ ហ៊ុន​ សែន​ បានមានប្រសាសន៍ថាៈ​ នៅព្រឹកថ្ងៃទី ១០ ឧសភា នេះ ខ្ញុំសប្បាយចិត្តណាស់ដែលមានកិត្តិយសបានមកចូលរួមប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាចំនួន 4,174 នាក់។ ខ្ញុំសូមកោតសរសើរនិស្សិតទាំងអស់ដែលបាន ខិតខំសិក្សារហូតបានទទួលសញ្ញាបត្រនៅថ្ងៃនេះ និងសូមអរគុណឪពុកម្តាយ អណាព្យាបាល សាស្រ្តាចារ្យ ថ្នាក់ដឹកនាំវិទ្យាស្ថាន ដែលបានយកចិត្តទុកដាក់គាំទ្រ និងបង្កលក្ខណៈងាយស្រួលគ្រប់ យ៉ាងដល់កូនៗ និស្សិតរហូតបានបញ្ចប់ការសិក្សាដោយជោគជ័យ។

ពិតប្រាកដណាស់កត្តាសន្តិភាពគឺបានផ្តល់ឱកាសអោយកម្ពុជាយើងអភិវឌ្ឍន៍ប្រទេសជាតិ ស្របទៅនិង ការចូលរួមពីវិស័យឯកជនដែលមិនអាចខ្វះបាន។ យុទ្ឋសាស្រ្តនៃការអភិវឌ្ឍបណ្តុះបណ្តាលធនធាន មនុស្សគឺជាអាទិភាពសំខាន់បំផុតដើម្បីកសាងប្រទេសជាតិអោយឆាប់រីកចម្រើនរួមបញ្ចូលជាមួយយុទ្ខសាស្រ្តទឹក ផ្លូវ និងភ្លើង។

ខ្ញុំសូមអបអរសាទរចំពោះនិស្សិតដែលបានបញ្ចប់ការសិក្សាទំាងអស់ និងសូមក្មួយៗបន្តខិតខំសិក្សា ជាបន្តទៀត ព្រោះការវិវឌ្ឍនៃចំណេះដឹង និងការកសាងសមត្ថភាពគឺគ្មានដែនកំណត់ឡើយ៕​

image image image image image image image image image image

ដោយ​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print