អាជីវករផ្សារអូឫស្សីនៅតែបន្តធ្វើការតវ៉ាជាថ្មីទៀតខណៈគណៈកម្មការផ្សារអូឬស្សីបានឡើងតម្លៃតូបខុសពីគោលការណ៍សម្តេច !

ចែករំលែក៖

ភ្នំពេញ៖​ អាជីវករផ្សារអូឫស្សី ប្រមាណជាង១០០នាក់ នៅព្រឹកថ្ងៃទី២២​ ខែកក្កដា ឆ្នាំ២០២២ បាននាំគ្នាបន្តធ្វើការតវ៉ា ខណៈមិនធ្វើការដោះស្រាយឱ្យពួកគាត់សមស្រប ដូចអ្វីដែលគាត់សំណូមពរ ពិសេសគណៈកម្មការផ្សារអូឬស្សីក៏ដូចជាប្រធានសាអូឬស្សីមិនទាន់មានដំណោះស្រាយឱ្យពួកគាត់ ថែមទាំងបន្តឡើងតម្លៃតូបជាថ្មី ក្នុងតម្លៃមិនអាចទទួលយក ។
សូមបញ្ជាក់ថាការតវ៉ារបស់អាជីវករ ការសំណូមពររបស់គាត់ គឺមានលក្ខណៈសមរម្យស្របទៅតាមច្បាប់ គាត់អនុវត្តតាមការអនុវត្តអនុសាសន៍របស់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី មកនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ប៉ុន្តែគេសង្ស័យថាករណីនេះ អាចនឹងមានភាពមិនប្រក្រតីណាមួយ ចំពោះតម្លៃ របស់តូបអាជីវករនីមួយៗ ?

ក្នុងនោះអាជីវករបានសំណូមពរចំនួន៥ចំណុចដូចខាងក្រោម:
សំណូមពរអាជីវករផ្សារអូរឫស្សី
១/ កំណត់អាណត្តិបង់ថ្លៃតូប ២០ឆ្នាំបន្តទៀតម្តង
២/ ផ្តល់ប័ណ្ណតូបកម្មសិទ្ធិផ្ទាល់ខ្លួនដូចមុន
៣/ ស្នើរសុំបង់ត្រឹម៥០% នៃទឹកប្រាក់ដែលត្រូវបង់(តម្លៃអាណត្តិចាស់)
៤/ ទុករយៈពេលបង់ប្រាក់យ៉ាងហោចណាស់ ៦ខែ ។
៥/ សូមអោយមានការជួសជុលផ្សារនាឆ្នាំ ២០២៣ ខាងមុខ(ជួសជុល តាមប្លុកតូប ) បន្ទាប់ពីបង់អាណត្តិរួច ។

ពួកគាត់បានលើកឡើងថា, ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា គោលនយោបាយ របស់ គណបក្សប្រជាជនកម្ពុជា គឺអាជីវករលក់ដូរតាមផ្សារដែលស្ថិតនៅលើទីតាំងរបស់រដ្ឋ អាចផ្ទេរសិទ្ធិ កាន់កាប់ប្រើប្រាស់ និងអាស្រ័យផលទៅកូនចៅ រឺ អ្នកដទៃបានដោយមិន កំណត់អាណត្តិ ។
ទីបំផុត ! នៅផ្សារអូរឬស្សីនេះ បែជាអោយជីវករជួលតូប ក្នុងរយៈពេល២០ឆ្នាំ ហើយមិនផ្តល់ប័ណ្ណកម្មសិទ្ធិ ដែលបងប្អូនអាជីវករ មិនអាចទទួលយកបាន ។

ជុំវិញករណីនេះដែរ​ លោក​ លឹម​ សុភា​ អភិបាល​ នៃគណៈអភិបាលខណ្ឌ៧មករា​ អង្គភាព​កាសែតនគរវត្ត​ និងនគរដ្រេហ្គន​ នៅព្រឹកថ្ងៃសុក្រទី​២២​ ខែកក្កដា​នេះដែរ​ បានទំនាក់ទំនងតាមទូរស័ព្ទខលចូល​ ប៉ុន្តែគ្មានអ្នកទទួល​៕

...

ដោយ៖ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print