ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ នេះ បានបន្ត បើកសវនាការជំនុំជម្រះ លើសំណុំរឿងវាយអ្នកតំណាងរាស្ត្រពីររូប មកពីគណបក្សសង្គ្រោះជាតិ ។ សវនាការនេះដឹកនាំដោយលោក ហេង សុខណា ជាចៅក្រមជំនុំជម្រះ និង លោក ស៊ិន វីរៈ ជាតំណាងអយ្យការ ។ ជនសង្ស័យ៣នាក់មានឈ្មោះ ចាយ សារិទ្ធ អាយុ៣២ឆ្នាំ ឈ្មោះ ម៉ៅ ហឿន អាយុ៣៤ឆ្នាំ និង ឈ្មោះ សុត វណ្ណនី អាយុ៤៥ឆ្នាំ ជាប់ចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និង បទធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨ និង មាត្រា៤១១នៃក្រមព្រហ្មទណ្ឌ ។
.សវនាការបានបន្តសាកសួរដេញដោលជនត្រូវចោទ៣នាក់ជាលើកទី បន្ទាប់ពីសវនាការលើកទី១កាលពីថ្ងៃទី២៨ មេសាកន្លងមក ។
.គួបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ ពាក់ព័ន្ធករណីវាយអ្នកតំណាងរាស្ត្រគណៈបក្សសង្រ្គោះជាតិ ២រូប កាលពីព្រឹកថ្ងៃទី២ធ្នូ ២០១៥ ។ ក្រោយពីពួកគេបានធ្វើសកម្មភាព ប្រើអំពើហិង្សាលើអ្នកតំណាងរាស្រ្ត ពួកគេបានចូលសារភាពនៅចំពោះមុខ គណៈកម្មការស្រាវជ្រាវក្រសួងមហាផ្ទៃ បន្ទាប់មកត្រូវបានឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ត ។ អ្នកតំណាងរាស្ត្រ២រូបគឺលោកញ៉យ ចំរើន និងលោក គង់ សភា ៕
ដោយ សីលា