វិចារណកថាៈ ប្រើសិទ្ធយើង​ កុំ​ឲ្យ​បំពាន​លើ​សិទ្ធិ​អ្នក​ដទៃ​

ចែករំលែក៖

សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កំពុង​តែ​ច្របូកច្របល់​ញាំញី​ នៅ​ពេល​ដែល​ក្រុម​មន្ត្រី​អង្គការសិទ្ធិមនុស្ស​ធ្វើ​ឲ្យ​ជ្រួលច្របល់​ ។​ មិនតែប៉ុណ្ណោះ​ ការ​ប្រើប្រាស់​សិទ្ធិ​បុគ្គល​របស់​មន្ត្រី​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ត្រូវ​គេ​មើលឃើញ​ថា​ បាន​បំពារបំពាន​ទៅ​លើ​សិទ្ធិ​អ្នក​ដទៃ​នោះ​ទៀត​ផង​ ។​ ទិដ្ឋភាព​បែប​នេះ​ ត្រូវ​គេ​បំប៉ោង​ដើម្បី​បង្ហាញ​ថា​ កម្ពុជា​កំពុង​មាន​បញ្ហា​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់​ ដែល​ក្នុង​នោះ​ សូ​ម្បី​តែ​ការ​ស្លៀកពាក់​ក៏​ត្រូវ​បាន​រិ​ត​ដ្បិត​ ។​ គេ​អាច​និយាយ​កណ្តាល​ពាក្យ​ ដើម្បី​ឲ្យ​មជ្ឈដ្ឋាន​ខាងក្រៅ​យល់​ច្រឡំ​ចំពោះ​ស្ថានការណ៍​នៅ​កម្ពុជា​ ។​ ប៉ុន្តែ​ការ​ពិត​ វា​មិន​ដូច្នោះ​ទេ​ ។​

​ជាក់ស្តែង​បុរស​ នារី​២​នាក់​ ជា​ជនបរទេស​ ត្រូវ​គេ​រក​ឃើញ​ថា​ ពួក​គាត់​គ្មាន​ឯកសារ​សំអាង​អ្វី​ទាំងអស់​ថា​ ជា​មន្ត្រី​ផ្នែក​សិទ្ធិ​មនុស្ស​ ដែល​ស្លៀកពាក់​ពណ៌​ខ្មៅ​ ដើម្បី​បង្ហាញ​ឲ្យ​សាធារណ​មតិ​យល់​ច្រឡំ​ អំពី​ស្ថានការណ៍​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ។​ អ្វី​ដែល​ពួក​គេ​ធ្វើ​ គឺ​ចង់​បង្ហាញ​អំពី​ចេតនា​ឲ្យ​គេ​យល់​ច្រឡំ​ថា​ កម្ពុជា​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​នៃ​បញ្ហា​សិទ្ធិ​មនុស្ស​ដ៏​អាក្រក់​ ដែល​សូ​ម្បី​តែ​ថ្ងៃ​ចន្ទ​ ស្លៀក​ពណ៌​ខ្មៅ​ ក៏​មិន​បាន​ផង​ ។​ ប៉ុន្តែ​ពួក​គេ​ធ្វើ​ជា​មិនដឹង​ ឬ​ខំប្រឹង​ព្យាយាម​លាក់​ អំពី​ចេតនា​របស់​ពួក​គេ​ ដែល​ស្លៀកពាក់​ខ្មៅ​ ក្នុង​បំណង​បង្ហាញ​ឲ្យ​មជ្ឈដ្ឋាន​ខាងក្រៅ​យល់​ច្រឡំ​ ។​ មិនមែន​ឲ្យ​តែ​ស្លៀកពាក់​ខ្មៅ​ត្រូវ​បាន​ហាមឃាត់​នោះ​ទេ​ ។​ មាន​មនុស្ស​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ ដែល​ស្លៀកពាក់​ខ្មៅ​ក្នុង​បំណង​បង្ហាញ​ឲ្យ​មានការ​យល់​ច្រឡំ​ អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ។​ ទ​ង្វើ​បែប​នេះ​ធ្វើ​ឲ្យ​មានការ​យល់​ច្រឡំ​ខ្លះៗ​ដែរ​ ហេតុ​ដូច្នេះ​ហើយ​ បានជា​រាជរដ្ឋាភិបាល​ ទប់ស្កាត់​ចំណុច​អវិជ្ជមាន​របស់​ពួក​គេ​ ។​ ទោះជា​យ៉ាងនេះ​ក្តី​ មន្ត្រី​អង្គការសិទ្ធិមនុស្ស​ដែល​ស្លៀកពាក់​ខ្មៅ​ ត្រូវ​បាន​អប់រំ​ណែនាំ​មួយ​រយៈពេល​ខ្លះ​ ហើយ​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​ ។​

​អង្គការសិទ្ធិមនុស្ស​មួយ​ចំនួន​កំពុង​ជំរុញ​ឲ្យ​កម្ពុជា​ធ្លាក់​ចូល​ក្នុង​ភ្នក់ភ្លើង​សង្គ្រាមស៊ីវិល​ជា​ថ្មី​ម្តងទៀត​ តាម​រយៈ​ការ​ព្យាយាម​ផ្តួល​រដ្ឋាភិបាល​ក្រោម​ឆត្រ​សិទ្ធិ​មនុស្ស​ ។​ ទ​ង្វើ​បែប​នេះ​ ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ជា​ទូទៅ​ ហេតុ​ដូច្នេះ​ហើយ​ ទើប​រាជរដ្ឋាភិបាល​ មិន​អនុញ្ញាត​ឲ្យ​មាន​ភាព​អនាធិបតេយ្យ​នោះ​ជា​ដាច់ខាត​ ។​ បច្ចុប្បន្ន​នេះ​ កម្ពុជា​កំពុង​មាន​សុខ​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ ។​ ប៉ុន្តែ​បញ្ហា​បន្តិចបន្តួច​ ដែល​កើត​មាន​កន្លង​មក​ ត្រូវ​បាន​ពូតផ្តុំ​ ផ្លុំ​ជា​ផ្សែង​ ហើយ​ដែល​អាច​នឹង​រង​ការ​បំផ្លិចបំផ្លាញ​ម្តងទៀត​ ដោយសារ​សង្គ្រាម​ ។​ ដើម​ឡើយ​ វា​ជា​បញ្ហា​តូចតាច​ ដូច្នេះ​ រាជរដ្ឋាភិបាល​ត្រូវការ​ទប់ស្កាត់​មិន​ឲ្យ​វា​ក្លាយជា​ភ្លើង​នោះ​ឡើយ​ ។​ «​រាជរដ្ឋាភិបាល​មាន​កាតព្វកិច្ច​ពង្រឹង​សន្តិសុខ​ និង​ការ​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ​»​ ។​ អង្គការក្រៅរដ្ឋាភិបាល​មួយ​ចំនួន​នៅ​តែ​បន្តសកម្មភាព​ ដោយ​គ្មាន​ការ​អនុញ្ញាត​ច្បាប់​ ហើយ​ពួក​គេ​បាន​បង្ក​នូវ​អំពើ​ហិង្សា​ ក៏​ដូច​ជា​បង្កើត​ឲ្យ​មាន​ចលាចល​នៅ​ក្នុង​សង្គម​ជាដើម​ ។​

​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ដែល​មាន​រហូត​ដល់​សព្វថ្ងៃ​ គឺ​កើត​មាន​ពី​ការ​ខិតខំ​ពលី​កម្ម​ដ៏​ធំធេង​របស់​រាជរដ្ឋាភិបាល​ ជា​ពិសេស​ប្រមុខ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ ។​ ទម្រាំ​ដល់​សព្វ​ថ្ងៃនេះ​ ឆ្លងកាត់​ឧបសគ្គ​ជា​ច្រើន​ តាំងពី​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ និង​ការ​នាំ​យក​នូវ​សន្តិភាព​ពេញលេញ​ជូន​ប្រទេស​ជាតិ​ទាំងមូល​ ។​ តើ​ដូច្នេះ​ ត្រូវ​បណ្តោយ​ឲ្យ​សន្តិភាព​ ដែល​បាន​មក​ទាំង​លំបាក​នោះ​ ត្រូវ​បាត់បង់​ដោយ​ងាយៗ​ ឬ​យ៉ាងណា​?​ ទម្រាំ​បាន​សន្តិភាព​ដល់​សព្វថ្ងៃ​ ប្រជាជាតិ​មានការ​អភិវឌ្ឍ​ដូច​សព្វថ្ងៃ​ ប្រជាជនរ​ស់សុខសាន្ត​ គឺ​លំបាក​ខ្លាំង​ណាស់​ ។​ ដូច្នេះ​ មិន​អាច​ឲ្យ​បាត់បង់​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ដូច​សព្វ​ថ្ងៃនេះ​បាន​ឡើយ​ ។​ មុន​នឹង​និយាយ​ដល់​បញ្ហា​សិទ្ធិ​មនុស្ស​គឺ​ត្រូវ​និយាយ​បញ្ហា​សន្តិភាព​ជា​មុន​ ។​ មន្ត្រី​សិទ្ធិ​មនុស្ស​ទាំងឡាយ​ ដែល​អាច​ឈរជើង​បាន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​សព្វថ្ងៃ​ គឺ​អាស្រ័យ​ដោយ​កម្ពុជា​មាន​សុខ​សន្តិភាព​ពេញលេញ​ ។​ មន្ត្រី​សិទ្ធិ​មនុស្ស​ទាំង​ជាតិ​ និង​អន្តរជាតិ​អាច​ធ្វើ​ដំណើរ​ទៅ​គ្រប់​ទីកន្លែង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បាន​គ្រប់ពេលវេលា​ ។​ នេះ​គឺ​ដោយសារ​មាន​សន្តិភាព​,​ មាន​សន្តិភាព​ ទើប​មាន​សិទ្ធិ​មនុស្ស​ ។​ ដូច្នេះ​ បើ​មាន​សិទ្ធិ​ហើយ​ បុគ្គល​ម្នាក់ៗ​ប្រើ​សិទ្ធិ​នោះ​ឲ្យ​សម​ស្រប​ ជៀសវាង​រំលោភ​បំពាន​ ឬ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ដទៃ​ ។​

​រាជរដ្ឋាភិបាល​កម្ពុជា​បាន​គិតគូរ​ជា​ចម្បង​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នេះ​ ។​ ប៉ុន្តែ​បុគ្គល​ខ្លះ​នៅ​ក្នុង​ចំណោម​អង្គការសិទ្ធិមនុស្ស​ បែរជា​មាន​ចេតនា​ធ្វើ​ឲ្យ​កម្ពុជា​ច្របូកច្របល់​ ក្នុង​គោលបំណង​ធ្វើ​ឲ្យ​មាន​បញ្ហា​សង្គម​វឹកវរ​ ចលាចល​ ។​ ជា​ការ​ពិត​ វា​មិនមែន​ឥត​ខ្ចោះ​នោះ​ទេ​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បច្ចុប្បន្ន​ ។​ ចំណុច​ខុសឆ្គង​ទាំងឡាយ​ណា​ គួរតែ​ត្រូវ​បាន​រិះគន់​ដើម្បី​ស្ថាបនា​ មិនមែន​បង្កើត​ឲ្យ​មាន​បញ្ហា​ចលាចល​នោះ​ឡើយ​ ។​ ទ​ង្វើ​បែប​នេះ​ នៃ​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ទាំងឡាយ​ អាច​នឹង​រុញច្រាន​ឲ្យ​កម្ពុជា​ធ្លាក់​ក្នុង​ភ្នក់ភ្លើងសង្គ្រាម​ ។​ ដូច្នេះ​ យើង​ប្រើ​សិទ្ធិ​យើង​ កុំ​ឲ្យ​ប៉ះពាល់​សិទ្ធិ​អ្នក​ដទៃ​ ។​ បើ​ប៉ះពាល់​ដល់​អ្នក​ដទៃ​ នៅ​ពេល​ដែល​អ្នក​ដទៃ​រើបម្រះ​ វា​ពិតជា​មាន​បញ្ហា​ ៕​

ដោយ៖​ នួន​ ន​រិ​ន្ទ្រ​ន៍​

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print