សម្តេចតេជោ​ នឹងមានការស្នើសុំ ទៅព្រះមហាក្សត្រ ដើម្បីលើកលែង ឬបន្ធូបន្ថយទោសជនជាប់ចោទអាដហុក​ និង​ មន្ត្រីគ​ ជ​ ប​ ពេលសាលក្រមចូលជាស្ថាពរ

ចែករំលែក៖

ភ្នំពេញ​ៈ​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបង្ហាញនូវការគិតគូរផងដែរ​ ពាក់ព័ន្ធសំណុំរឿងមន្រ្តីសិទ្ធិមនុស្សអាដហុក៤រូប និងមន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយរូប ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស​ សម្តេចនឹងមានការស្នើសុំ ទៅព្រះមហាក្សត្រ ដើម្បីលើកលែង ឬបន្ធូបន្ថយទោសដល់ពួកគេ​ ពេលសាលក្រមចូលជាស្ថាពរ​ ។ មិនតែប៉ុណ្ណោះសម្តេចតេជោ បានជំរុញឲ្យស្វែងរកមេធាវី ដើម្បីការពារក្តីដល់ពួកគេ ប្រសើរជាងការដាក់សម្ពាធ។ សម្តេចបានមានប្រសាសន៍ែបបនេះក្នុងឱកាសអញ្ជើញជាអធិបតីចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដារ នាព្រឹកថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០១៦នេះ ។
សម្តេចតេជោ​ ហ៊ុន​ សែន​ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបញ្ជាក់អ្នកឯងស្លូត ខ្ញុំក៏ត្រូវគិតដែរ បើអ្នកឯងព្រហើន ខ្ញុំក៏ត្រូវគិតដែរ ព្រោះអីចេះ ឥឡូវដំណើរការរបស់តុលាការ ខ្ញុំអត់មានសិទ្ធិលូកលាន់ទេ ប៉ុន្តែរួចពីដំណើរការរបស់តុលាការ ពេលសាលក្រមចូលជាស្ថាពរវាស្ថិតនៅក្នុងដៃរបស់នាយករដ្ឋមន្រ្តីវិញ ព្រោះច្បាប់ពន្ធនាគារ គេអនុញ្ញាតឲ្យនាយករដ្ឋមន្រ្តី ធ្វើការស្នើសុំទៅព្រះមហាក្សត្រ ដើម្បីលើកលែងទោស ឬបន្ធូរបន្ថយទោសនៅពេលណា ក៏បាន។ ប៉ុន្តែបើអ្នកឯងធ្វើបែបហ្នឹង គឺរុញឲ្យខ្លោចរោចឲ្យឆៅ ហើយធ្វើឲ្យអ្នកដែលជាប់នោះ កាន់តែមានបញ្ហាទៅវិញទេ ហើយរដ្ឋបាលមិនអនុញ្ញាតទេ ព្រោះនេះជាបញ្ហាសន្តិសុខមនុស្សរាប់លាននាក់ មិនបញ្ហាបុគ្គល ៤-៥នាក់ទេ ហើយបុគ្គល ៤-៥នាក់ហ្នឹង បើមិនខុសទេ ក៏គេមិនយកទៅធ្វើស្អីដែរ»។
សម្តេចបានបន្ថែមថា «ឥឡូវដំណើរការតាមផ្លូវច្បាប់រកវិធីដោះបន្ទុក តាមរយៈការផ្តល់មេធាវី រកមេធាវីឲ្យពូកែ រកមេធាវីដោះស្រាយបន្ទុកទើប ជាបញ្ហាត្រឹមត្រូវតាមផ្លូវច្បាប់ មិនអាចមកដាក់សម្ពាធតាមរយៈពណ៌នេះ ពណ៌នោះ ថ្ងៃនេះ ថ្ងៃនោះ អត់ទេ អាហ្នឹងនិយាយឲ្យច្បាស់»។
សូមបញ្ជាក់ថា កាលពីម្សិលមិញមនុស្សយ៉ាងតិចចំនួន៨នាក់ត្រូវបានឃាត់ខ្លួននាំមកសាកសួរ​ ខណៈប្រើរូបភាពស្លៀកពាក់ខ្មៅមកតវ៉ាទាមទារអោយដោះលែងជនជាប់ចោទ៥នាក់កំពុងជាប់ឃុំ​ ប៉ុន្តែទង្វើនេះបានបំពានទៅនឹងសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃដែលបានចេញកាលពីថ្ងៃទី៨​ ខែឧសភា​ ឆ្នាំ២០១៦​ ក៏ដូចជាច្បាប់រដ្ឋ​។ ពួកគេត្រូវបានដោះលែងវិញនៅរសៀលថ្ងៃ៩​ ឧសភា​ បន្ទាប់ពីបានធ្វើកិច្ចសន្យាត្រឹមត្រូវ៕​

image image

ដោយ​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print