ប្រទេសថៃ : សូមបញ្ជាក់ផងដែរក្រសួងសុខាភិបាលសាធារណៈថៃបានប្រកាសនៅព្រឹកថ្ងៃអាទិត្យថា ប្រទេសនេះបានចុះបញ្ជីករណី Covid-19 ចំនួន 2,390នាក់បន្ថែមទៀត និងអ្នកស្លាប់ថ្មីចំនួន 30នាក់ក្នុងរយៈពេល 24 ម៉ោងមុននេះ។ នេះធៀបនឹងករណីថ្មីចំនួន 2,578 និងអ្នកស្លាប់ដោយសារមេរោគ 29 នាក់ដែលត្រូវបានរាយការណ៍កាលពីព្រឹកថ្ងៃសៅរ៍។
ក្រសួងសុខាភិបាលសាធារណៈថៃបាន បញ្ជាក់បន្តថា, ការឆ្លងថ្មីទាំងអស់ដែលត្រូវបានរាយការណ៍កាលពីថ្ងៃអាទិត្យគឺជាករណីក្នុងស្រុក។
កាលពីថ្ងៃសៅរ៍ អ្នកជំងឺ Covid-19 2,358 នាក់ត្រូវបានចាកចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយពីវីរុសនេះ។
ដោយឡែកនៅកម្ពុជា រហូតដល់ ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២២ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ២៣នាក់ (ឆ្លងសហគមន៌: ២៣ និងនាំចូល: ០) និងមានជាសះស្បេីយ ៩ នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប ១៣៦៥៨៨ និងចំនួនជាសះស្បេីយសរុប ១៣៣៣៩៨ នាក់ និង ស្លាប់ថ្មី ០ នាក់ (មិនបានចាក់វ៉ាក់សាំង ០នាក់) សរុបស្លាប់ ៣០៥៦នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។ សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 3011000 ស្មេីនឹង 178165 ក្នុង១លាន នាក់ ។ ពត៌មានបន្ថែមសូមទាក់ទងលេខ 115។ចំពោះ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៤១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,៨២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៩,៦១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១៣៦,០៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៧១,៩៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៤,៤៨%៕
ដោយ : សិលា