ប្រទេសថៃមានអ្នកឆ្លងជាងពីរពាន់នាក់និងស្លាប់ជាប្រចាំថ្ងៃដោយកូវីដ-19 ជំងឺដ៏កាចសាហាវមួយនេះមិនទាន់ស្រាកស្រាន្តនៅឡើយ !

ចែករំលែក៖

ប្រទេសថៃ : សូមបញ្ជាក់ផងដែរក្រសួង​សុខាភិបាល​សាធារណៈ​ថៃបាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ថា ប្រទេស​នេះ​បាន​ចុះ​បញ្ជី​ករណី Covid-19 ចំនួន 2,390នាក់​បន្ថែម​ទៀត និង​អ្នក​ស្លាប់​ថ្មី​ចំនួន 30នាក់​ក្នុង​រយៈពេល 24 ម៉ោង​មុន​នេះ។ នេះធៀបនឹងករណីថ្មីចំនួន 2,578 និងអ្នកស្លាប់ដោយសារមេរោគ 29 នាក់ដែលត្រូវបានរាយការណ៍កាលពីព្រឹកថ្ងៃសៅរ៍។

ក្រសួង​សុខាភិបាល​សាធារណៈ​ថៃបាន បញ្ជាក់បន្តថា, ការឆ្លងថ្មីទាំងអស់ដែលត្រូវបានរាយការណ៍កាលពីថ្ងៃអាទិត្យគឺជាករណីក្នុងស្រុក។
កាលពីថ្ងៃសៅរ៍ អ្នកជំងឺ Covid-19 2,358 នាក់ត្រូវបានចាកចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយពីវីរុសនេះ។
ដោយឡែកនៅកម្ពុជា រហូតដល់ ថ្ងៃទី ២៤​ ខែកក្កដា​​​ ឆ្នាំ២០២២​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ២៣នាក់​ (ឆ្លងសហគមន៌​:​ ២៣ និងនាំចូល:​ ០) និងមានជាសះស្បេីយ​ ៩ នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​ ១៣៦៥៨៨​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយ​សរុប​ ១៣៣៣៩៨ នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ០​ នាក់​ (មិនបានចាក់​វ៉ាក់សាំង​ ០នាក់)​ សរុប​ស្លាប់ ៣០៥៦នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ​ ។ សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 3011000 ស្មេីនឹង​ 178165 ក្នុង១លាន នាក់​ ។ ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115។ចំពោះ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៣ ខែកក្កដា​ ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៤១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,៨២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៩,៦១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១៣៦,០៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៧១,៩៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៤,៤៨%៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print