វិភាគអន្តរជាតិ៖ សង្គ្រាមនៅអ៊ុយក្រែនបានបង្ហាញយ៉ាងច្បាស់ថារុស្ស៊ីបានយកឈ្នះអាមេរិកនៅលើសមរភូមិទាំង៣

ចែករំលែក៖

អតីតមន្ត្រីចារកិច្ចអាមេរិកបានលើកឡើងថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនបានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងមូស្គូបានយកឈ្នះអាមេរិកនិងលោកខាងលិចនៅលើសមរភូមិទាំង៣ គឺនយោបាយ យោធានិងសេដ្ឋកិច្ច ។

លោក Scott Ritter អតីតមន្ត្រីចារកិច្ចអាមេរិកបានប្រកាសថា ក្នុងពេលសង្គ្រាមរវាងរុស្ស៊ីនឹងអ៊ុយក្រែនផ្ទុះឡើងយ៉ាងខ្លាំងមកទល់ពេលនេះ ទីក្រុងមូស្គូបានយកឈ្នះអាមេរិកនិងសម្ព័ន្ធមិត្តនៅលើសមរភូមិទាំង ៣ គឺនយោបាយ សេដ្ឋកិច្ច និងយោធា ។
នៅលើសង្គ្រាមនយោបាយ បានបង្ហាញយ៉ាងច្បាស់ពីការដួលរលំនៃសណ្តាប់ធ្នាប់នយោបាយនៅក្នុងតំបន់អឺរ៉ុប ហើយនិងអ្វីដែលកំពុងកើតឡើងនៅអាមេរិក។ ទីក្រុងវ៉ាស៊ីនតោននិងសម្ព័ន្ធមិត្តកំពុងតែបែកបាក់ពីមួយថ្ងៃទៅមួយថ្ងៃដោយសារតែសង្គ្រាមរវាងរុស្ស៊ី -អ៊ុយក្រែន។
ចាប់តាំងពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែនមក អាមេរិកនិងណាតូ បានផ្តោតសំខាន់ទៅលើការបង្រួមបង្រួមលោកខាងលិច ។ ក្នុងពេលនោះ រុស្ស៊ីបានបង្ហាញពីទស្សនៈយ៉ាងច្បាស់ថា គោលបំណងរបស់អាមេរិកគឺជាការគិតហួសសម័យដែលមានតាំងពីសង្គ្រាមត្រជាក់ ហើយពេលនេះលែងសមហេតុសមផលទៀតហើយ។
ក្នុងពេលដែលទំនាក់ទំនងរវាង អឺរ៉ុបខាងកើតនឹងខាងលិចកាន់តែអាក្រក់ទៅដោយសារសង្គ្រាមនៅអ៊ុយក្រែន ទីក្រុងមូស្គូបានកសាងបណ្តាញថ្មីក្នុងវិស័យការទូត សេដ្ឋកិច្ចនិងសន្តិសុខ ដើម្បីបំផ្លាញ«ខ្សែកាប្លិ៍»លោកលោកខាងលិចដែលបានឡោមព័ទ្ធទឹកដីរុស្ស៊ី។
ជាមួយគ្នានេះដែរ ប្រធានាធិបតីរុស្ស៊ី លោកពូទីន ក៏បានធ្វើសកម្មភាពនៅលើសមរភូមិការទូត ដោយបានអូសទាញប្រទេសចំនួន៣៥ ក្នុងនោះមានឥណ្ឌា ចិន អាហ្រិកខាងត្បូង… មិនចូលរួមថ្កោលទោសរុស្ស៊ីនៅក្នុងសង្គ្រាមអ៊ុយក្រែននោះឡើយ ក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិកាលពីខែមីនា។
ជាមួយគ្នានេះដែរ រុស្ស៊ីក៏បានពង្រឹងឥទ្ធិពលរបស់ខ្លួននៅក្នុងក្រុម BRICS ដែលជាក្រុមប្រមូលផ្តុំ ប្រទេសធំដែលមានសេដ្ឋកំពុងរីកចម្រើនខ្ពស់ មានប្រេស៊ីល ឥណ្ឌា ចិន អាហ្វ្រិកខាងត្បូង …មិនតែប៉ុណ្ណោះរុស្ស៊ីក៏បានចូលរួមយ៉ាងសកម្មនៅក្នុងអង្គការកិច្ចសហប្រតិបត្តិការទីក្រុងសៀងហៃ(SCO)ថែមទៀតផង។
អំពីបញ្ហាសេដ្ឋកិច្ច រុស្ស៊ីទើបជាប្រទេសដែលផ្លាស់ប្តូរទម្រង់លេង ដោយការដាក់ទណ្ឌកម្មរបស់លោកខាងលិច បង្កផលប៉ះពាល់តិចតួចដល់ទីក្រុងមូស្គូ ហើយផ្ទុយទៅវិញលោកខាងលិចជាអ្នករងផលប៉ះពាល់យ៉ាងខ្លាំងដោយការដាក់ទណ្ឌកម្មរបស់ខ្លួន។
ក្រោយរុស្ស៊ីចាប់ផ្តើមសង្គ្រាមនៅអ៊ុយក្រែន នាថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២ លោកខាងលិចបានបង្កើនការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ។ លោកពូទីនចាត់ទុកថានោះជាសង្គ្រាមសេដ្ឋកិច្ច ទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមក។ រុស្ស៊ីក៏បានវាយបកវិញដោយឱ្យទូទាត់ប្រាក់ក្នុងវិស័យពាណិជ្ជកម្ម ដោយប្រើប្រាស់ប្រាក់រុស្ស៊ី ពិសេសគឺការទូទាត់តម្លៃឧស្ម័នហ្គាស ។
រុស្ស៊ីក៏បានបង្វែរការលក់ថាមពលទៅកាន់ប្រទេសអាសុី ក្នុងនោះមានចិន ឥណ្ឌា ប៉ាគីស្ថាន ជួយឱ្យប្រាក់ចំណូលពីការលក់ថាមពលកើនឡើងខ្ពស់ទៅវិញ។
លើសពីនេះទៅទៀត ការដាក់ទណ្ឌកម្មរបស់អាមេរិកនិងសម្ព័ន្ធមិត្តទៅលើរុស្ស៊ី បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូល ពិសេសគឺតំបន់អឺរ៉ុបតម្លៃថាមពលប្រេងសាំងកើនឡើងខ្ពស់តាំងពីដើមឆ្នាំ២០២២ ។
នៅពេលនេះរុស្ស៊ីបានអនុវត្តយុទ្ធសាស្ត្រដំណាក់កាលទីពីរក្នុងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីរំដោះតំបន់ Donbass ។ ក្នុងពេលនេះដែរ លោកខាងលិច មានការស្ទាក់ស្ទើរដើម្បីផ្គត់ផ្គង់អាវុធឱ្យទៅប្រទេសអ៊ុយក្រែនដើម្បីតទល់ជាមួយរុស្ស៊ី ព្រោះប្រទេសលោកខាងលិចជិតអស់អាវុធពីឃ្លាំងទៅហើយ តែមិនអាចរារាំងរុស្ស៊ីបាននោះឡើយ ។ ទាំងនោះបង្ហាញឱ្យឃើញថា វិស័យឧស្សាហកម្មអាវុធរបស់លោកខាងលិចធ្វើសកម្មភាពខ្វះប្រសិទ្ធភាព។
មួយវិញទៀតអាវុធរបស់ប្រទេសលោកខាងលិចដែលបានផ្តល់ទៅឱ្យអ៊ុយក្រែនមិនបានទៅដល់ទាហានអ៊ុយក្រែនទាំងស្រុងនោះឡើយ ដោយអាវុធជាច្រើនបានធ្លាក់ចូលក្នុងដៃទាហានរុស្ស៊ី ក៏ដូចជាទាហាននៃប្រទេសឯករាជ្យដែលរុស្ស៊ីទទួលស្គាល់នៅតំបន់ Donbass ។ មួយវិញទៀត លោកខាងលិចបារម្ភខ្លាចបច្ចេកវិទ្យាអាវុធទំនើបៗរបស់លោកខាងលិច ធ្លាក់ចូលក្នុងដៃរុស្ស៊ី។ ទាំងនោះហើយបានជាអ្នកឯកទេសវិភាគ បានលើកឡើងថា រុស្ស៊ីកំពុងយកឈ្នះទៅលើអាមេរិកនៅលើសមរភូមិទាំង ៣ គឺនយោបាយ សេដ្ឋកិច្ច និងយោធា ៕ ដោយធីរីណា

...

រូប​ថត​ :​ ANTD.VN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print