លោករដ្ឋមន្ត្រីការពារជាតិជប៉ុន ផ្ញើសារអបអរសាទរ ជូនសម្តេចតេជោ ហ៊ុន សែន ចំពោះជោគជ័យនៃកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុនលើកទី៧

ចែករំលែក៖

ភ្នំពេញ : លោករដ្ឋមន្ត្រីការពារជាតិជប៉ុន ផ្ញើសារអបអរសាទរ ជូនសម្តេចតេជោ ហ៊ុន សែន ចំពោះជោគជ័យនៃកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុនលើកទី៧ សូមអាននូវខ្លឹមសារទាំងស្រុងដូចខាងក្រោម :

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

សូម សម្តេចតេជោនាយករដ្ឋមន្ត្រី មេត្តាទទួលនូវការអបអរសាទរពីខ្ញុំ ចំពោះជោគជ័យដ៏ធំធេង នៃកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុនលើកទី៧ ។ ខ្ញុំសូមសម្តែងនូវសេចក្ដីកោតសរសើរ ដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែង និងការដឹកនាំរបស់ សម្តេចតេជោ ក្នុងនាមជាប្រធានអាស៊ាន។

ខ្ញុំក៏សូមគោរពថ្លែងអំណរគុណដ៏ស្មោះចំពោះសម្តេចតេជោ ដែលបានចំណាយពេលវេលាទទួល ជួបខ្ញុំ ទោះបីជា សម្តេចតេជោ មានកិច្ចការមមាញឹកក៏ដោយ ។ ដូចដែលខ្ញុំបានលើក នៅក្នុងជំនួបជាមួយ សម្តេចតេជោថា ទំនាក់ទំនងកម្ពុជា-ជប៉ុនស្ថិតក្នុងកម្រិតមួយយ៉ាងល្អបំផុតមិនធ្លាប់មាន។ កិច្ចសហ ប្រតិបត្តិការលើវិស័យការពារជាតិរបស់យើង និងការផ្លាស់ប្ដូរទ្វេភាគីបន្តរីកចម្រើនទៅមុខ រួមទាំងដំណើរ ទស្សនកិច្ចរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងការចូលសំចតរបស់នាវាកងកម្លាំងស្វ័យ ការពារជននៅកម្ពុជា។ ខ្ញុំប្តេជ្ញាថែរក្សា និងពង្រឹងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបេីក​ជំហរ​ ដោយផ្អែកលើ

លទ្ធផលនៃដំណើរទស្សនកិច្ចរបស់ខ្ញុំ ។ ខ្ញុំសូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចតេជោ និងរដ្ឋាភិបាលកម្ពុជា ចំពោះបដិស ណ្ឋារកិច្ចយ៉ាងកក់ក្តៅ ក្នុងឱកាសទស្សនកិច្ចរបស់ខ្ញុំ។

ខ្ញុំបាទសូមប្រសិទ្ធពរជ័យជូន សម្តេចតេជោនាយករដ្ឋមន្ត្រី សូមប្រកបដោយសុខភាពល្អ បរិបូរណ៍ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ៕

ដោយ : សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print