ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកចន្ទទី២៥ ខែកក្កដា ឆ្នាំ២០២២នេះថា៖ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានបេីកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនក្រុមមុខសញ្ញាធ្វើសកម្មភាពប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅស្រុកថ្មគោល និងស្រុកបវេល បានចំនួន០៣នាក់ យកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។
របាយការណ៍ដដែលបន្តថា
លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ទោ ភួង ចន្ទ័តារា ស្នងការរង បានដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនិងដោយបានការសម្របសម្រួលលេីនីតិវិធីពីឯកឧត្ដម កែវ សុជាតិព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តបាត់ដំបង ផងនោះកាលថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០២២ វេលាម៉ោង ២២និង០៩នាទី នៅចំណុចបេនចាន ភូមិបាលិលេយ្យ២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការរិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការជាមួយ កម្លាំងនគរបាលនៃស្នង ការដ្ឋាននគរបាលខេត្តបន្ទាយមាន ជ័យ ដឹកនាំដោយ លោកឧត្ដមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និង កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដែលដឹកនាំដោយ លោក វរសេនីយ៍ឯក សៅ សារឿន ជាអធិការបានចុះប្រតិបត្តិការបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស(ប្រេី ប្រាស់កាំបិតខ្វែវកា.ប់ប្លន់យកម៉ូតូ )០១ករណីនិងបានធ្វេីការនាំខ្លួនជនសង្ស័យ ចំនួន០១នាក់ ឈ្មោះហមហៀហៅភូ ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យមកកាន់ខេត្តបា ត់ដំបង។
ក្រោយក្រោយពីបានធ្វេីការសាកសួររួចមកសមត្ថកិច្ចបានបន្តធ្វេីការស្រាវជ្រាវរហូតដល់ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ២០២២ វេលាម៉ោង ២២និង២០នាទីនៅចំណុចភូមិកាប់គោថ្មី សង្កាត់អូរ ចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានធ្វេីការនាំខ្លួនជនសង្ស័យចំនួន ០២ នាក់ទៀត មកកាន់ស្នងការដ្ឋាន ។
១-ឈ្មោះ ទី ស៊ីឡុង ហៅ បញ្ញា ទី ភេទប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
២-ឈ្មោះ ហួរ រ៉ា ហៅ សី ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ។
សូមជម្រាបជូនថា ជនសង្ស័យទាំង០៣ នាក់ខាងលេី រួមជាមួយបក្សពួកជាច្រេីននាក់ទៀតដែលកំពុងរត់គេចខ្លួន បានធ្វេីសកម្មភាពលួចម៉ូតូជនរងគ្រោះកាលពីថ្ងៃទី១៤ ខែ កក្ក ដា ឆ្នាំ ២០២២ វេវេលាម៉ោងប្រមាណ ០៣និង៥០នាទី ទៀបភ្លឺនៅចំណុចភូមិបឹងសង្កែ ឃុំអំពិលប្រាំដេីម ស្រុកបវេល ខេត្តបាត់ដំបង ដែលជនរងគ្រោះឈ្មោះ ខន សុឃឿត ភេទ ស្រី អាយុ ៣៣ ឆ្នាំ មានទីលំនៅខាងលើ បានម៉ូតូ ០១ គ្រឿង ម៉ាក ហុង ដា Zo omerX ពណ៌ ស ក្រហម ពាក់ស្លាកលេខ បន្ទាយ មានជ័យ 1R-5518 ដែលជន រងគ្រោះទុកនៅខាងមុខផ្ទះហេីយនៅក្នុងថ្ងៃខែឆ្នាំដដែល នៅចំ ណុចក្រុមទី ០៧ ភូមិអំពិល ឃុំអំពិលប្រាំដេីម ស្រុកបវេល ខេត្តបាត់ដំបង ក្រុមជនសង្ស័យខាង លើដដែលបានធ្វេីសកម្មភាព ប្រេីប្រាស់កាំបិតខ្វែវកា.ប់ប្លន់យកម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ ទឹម មាន ភេទប្រុស អាយុ ៣៤ ឆ្នាំ មានទីលំនៅ ភូមិ ប៊ួរុន ឃុំអំពិលប្រាំដេីម ស្រុកបវេល ខេត្តបាត់ដំបង បានម៉ូតូ ០១ គ្រឿង ម៉ាក ហុងដា ឌ្រីម សេ ១២៥ ពណ៌ ទឹកប្រាក់ បិតស្គុតពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 8639 និង បណ្ណសម្គាល់យានយន្ត ០១ សន្លឹក – បណ្ណចាក់វ៉ាក់សាំង ០២ សនសន្លឹក-អត្តសញ្ញាណសញ្ជាតិខ្មែរ០២សន្លឹក – ទូរ ស័ព្ទដៃម៉ាក OPPO ០១ គ្រឿង ប្រាក់ខ្មែរចំនួន ១៩ ម៉ឺនរៀល ។
ក្រោយពីក្រុមជនសង្ស័យធ្វេីសកម្ម ភាពខាងលើរួចមកបានរត់គេចខ្លួន នៅក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ រហូតមកដល់ថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ ២០២២ វេលាម៉ោងប្រមា ណ ០១និង ២០ នាទី នៅចំណុចភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ ដំបង ក្រុមជនសង្ស័យបានធ្វេីសកម្មភាព ប្រេីប្រាស់កាំបិតខ្វែវកា.ប់ប្លន់យកម៉ូតូ របស់ជនរងគ្រោះចំនួន ០២ នាក់ទៀតគឺ៖
១-ឈ្មោះ ខេង សារ៉ែន ភេទស្រី អាយុ ៤១ ឆ្នាំ មានទីលំនៅភូមិកៀនកែស១ ឃុំគោលឃ្មុំ ស្រុកថ្ម គោល ខេត្តបាត់ដំបង ។
២-ឈ្មោះ ហ៊ិន ឡៅហ៊ុន ហៅម៉ាប់ ភេទប្រុស អាយុ ៣២ ឆ្នាំ (រងរបួសមុតរយះដេីមដៃខាងឆ្វេង ) មានទី លំនៅភូមិក្រសាំង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង បានម៉ូតូចំនួន ០២ គ្រឿង ម៉ាកហុងដា បីត ពណ៌ ស ខៀវ ស៊េរីឆ្នាំ ២០២០ ពាក់ស្លាកលេខ បាត់ដំបង 1AL-6363 ០១ គ្រឿង និង ម៉ូតូម៉ាកហុងដា ឃ្លីក ពណ៌ ស ស៊េរីឆ្នាំ ២០១៩ ពាក់ស្លាកលេខ បាត់ ដំបង 1AF- 9684 ព្រមទាំងទូរ ស័ព្ទដៃ ០១ គ្រឿងទៀត ម៉ាក OPPO A31 ពណ៌ ផ្ទៃមេឃ និង ប្រាក់ខ្មែរចំនួន ១០ ម៉ឺនរៀល ហេីយក៏ជិះរត់គេចខ្លួនទៅនៅក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមាន ជ័យ រហូតដល់ថ្ងៃខែខាងលេីទេីបកម្លាំងសមត្ថកិច្ចយេីងធ្វេីការឃាត់ខ្លួនជនសង្ស័យខាងលើបាន ។
-*វត្ថុតាងដកហូតរួមមាន ៖
-ម៉ូតូម៉ាក ហុងដា Scoopy ពណ៌ ខៀវ ស៊េរីឆ្នាំ ២០១៩ គ្មានស្លាកលេខ ចំនួន ០១ គ្រឿង ( ជាម៉ូតូជិះធ្វេីសកម្មភាព ) ។
-ម៉ូតូម៉ាកហុងដា Click ពណ៌ ស ស៊េរីឆ្នាំ ២០១៩ លេខតួម៉ាស៊ីន MLHJF350XK5572872 ពាក់ស្លាកលេខ បាត់ដំបង 1AB-0825 ( ជាម៉ូតូរបស់ជនរងគ្រោះ )
-កាំបិត ខ្វែវ ចំនួន ០១ ដេីម ។
បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ ដំបងចាត់ការបន្តតាមនីតិវិធី ច្បាប់៕
ដោយ៖សហការី