បង្រ្កាប​ និងឃាត់ខ្លួន​ក្រុមចោរប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅស្រុកថ្មគោល​ និងស្រុកបវេល​ បានចំនួន០៣នាក់

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ចន្ទ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ កម្លាំងជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាលខេត្ត​ បានបេីកប្រតិបត្តិការបង្ក្រាប​ និងឃាត់ខ្លួន​ក្រុមមុខសញ្ញាធ្វើសកម្មភាពប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅស្រុកថ្មគោល​ និងស្រុកបវេល​ បានចំនួន០៣នាក់​ យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។

របាយការណ៍​ដដែល​បន្តថា​

លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ និងលោក​វរសេនីយ៍ទោ​ ភួង​ ចន្ទ័តារា​ ស្នងការរង​ បាន​ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​និងដោយបានការសម្របសម្រួល​លេី​នីតិវិធី​ពី​ឯកឧត្ដម​ កែវ​ សុជាតិ​ព្រះរាជអាជ្ញា​នៃ​អយ្យការ ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ ផងនោះកាលថ្ងៃទី​២១​ ខែ​ កក្កដា​ ឆ្នាំ​២០២២​ វេលាម៉ោង​ ២២និង០៩​នាទី​ នៅ​ចំណុច​បេន​ចាន​ ភូមិ​បាលិលេយ្យ​២​ សង្កាត់​អូរជ្រៅ​ ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយ មានជ័យ​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការរិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ សហការ​ជាមួយ​ កម្លាំងនគរបាលនៃស្នង ការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមាន ជ័យ​ ដឹកនាំ​ដោយ​ លោក​ឧត្ដមសេនីយ៍​ត្រី​ នូ​ ជីវ័ន្ត​ ស្នងការរង​ ទទួល​ផែនការ​ងារ​​នគរបាល​ព្រហ្មទណ្ឌ​ និង​ ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​ ដែល​ដឹកនាំ​ដោយ​ លោក​ វរសេនី​យ៍ឯក​ សៅ​ សារឿន​ ជា​អធិការ​​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច​មាន​ស្ថានទម្ងន់ទោស​(​ប្រេី​ ប្រាស់​កាំបិត​ខ្វែវ​កា.ប់​ប្លន់​យក​ម៉ូតូ​ )​០១​ករណី​និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ ចំនួន​០១​នាក់​ ឈ្មោះ​ហម​ហៀ​ហៅ​ភូ​ ភេទប្រុ​ស​ អាយុ​ ១៧​ ឆ្នាំ​ មានទីលំនៅ​ក្នុង​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​មកកាន់ខេត្តបា ត់ដំបង។

ក្រោយ​ក្រោយពីបានធ្វេីការសាកសួររួចមកសមត្ថកិច្ចបាន​បន្ត​ធ្វេីការ​ស្រាវជ្រាវ​រហូត​ដល់​ថ្ងៃទី​ ២៣​ ខែ​ កក្កដា​ ឆ្នាំ​២០២២​ វេលាម៉ោង​ ២២និង២០​នាទី​នៅ​ចំណុច​ភូមិ​កាប់គោថ្មី​ សង្កាត់​អូរ ចារ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ចំនួន​ ០២​ នាក់​ទៀត​ មក​កាន់​ស្នងការដ្ឋាន​ ។

១-ឈ្មោះ​ ទី​ ស៊ីឡុង​ ហៅ​ បញ្ញា​ ទី​ ភេទប្រុស​ អាយុ​ ២២​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ព្រៃ​ព្រិច​ សង្កាត់​អូរជ្រៅ​ ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ ។
២-ឈ្មោះ​ ហួរ​ រ៉ា​ ហៅ​ សី​ ភេទប្រុស​ អាយុ​ ១៧​ ឆ្នាំ​ មានទីលំនៅ​មិនពិត​ប្រាកដ​ ។

សូមជម្រាបជូនថា ជនសង្ស័យ​ទាំង​០៣​ នាក់​ខាង​លេី​ រួម​ជាមួយ​បក្សពួក​ជា​ច្រេីន​នាក់​ទៀត​ដែល​កំពុង​រត់​គេច​ខ្លួន​ បានធ្វេីសកម្មភាពលួចម៉ូតូជនរងគ្រោះកាលពី​ថ្ងៃទី​១៤​ ខែ​ កក្ក ដា​ ឆ្នាំ​ ២០២២​ វេវេលាម៉ោងប្រមាណ ០៣​និង៥០​នាទី​ ទៀប​ភ្លឺ​នៅ​ចំណុច​ភូមិ​បឹង​សង្កែ​ ឃុំ​អំពិល​ប្រាំ​ដេីម​ ស្រុក​បវេល​ ខេត្ត​បាត់ដំបង​ ដែលជនរងគ្រោះ​ឈ្មោះ​ ខន​ សុឃឿត​ ភេទ ស្រី​ អាយុ​ ៣៣​ ឆ្នាំ​ មានទីលំនៅ​ខាងលើ​ បាន​ម៉ូតូ​ ០១​ គ្រឿង​ ម៉ាក​ ហុង ដា​ Zo omer​X​ ពណ៌​ ស​ ក្រហម​ ពាក់​ស្លាកលេខ​ បន្ទាយ មានជ័យ​ 1R-5518 ដែល​ជន រងគ្រោះ​ទុក​នៅខាង​មុខ​ផ្ទះ​ហេីយនៅ​ក្នុង​ថ្ងៃ​ខែ​ឆ្នាំ​ដដែល​ នៅ​ចំ ណុច​ក្រុមទី​ ០៧​ ភូមិ​អំពិល​ ឃុំ​អំពិល​ប្រាំដេីម​ ស្រុក​បវេល​ ខេត្ត​បាត់ដំបង​ ក្រុម​ជនសង្ស័យ​ខាង លើ​ដដែល​បាន​ធ្វេី​សកម្មភាព​ ប្រេីប្រាស់​កាំបិត​ខ្វែវ​កា.ប់​ប្លន់​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ ឈ្មោះ​ ទឹម​ មាន​ ភេទ​ប្រុស​ អាយុ​ ៣៤​ ឆ្នាំ​ មានទីលំនៅ​ ភូមិ​ ប៊ួរុន​ ឃុំ​អំពិល​ប្រាំដេីម​ ស្រុក​បវេល​ ខេត្តបាត់ដំបង​ បាន​ម៉ូតូ​ ០១​ គ្រឿង​ ម៉ាក​ ហុងដា​ ឌ្រីម​ សេ​ ១២៥​ ពណ៌​ ទឹកប្រាក់​ បិត​ស្គុត​ពណ៌​ ខ្មៅ​ ស៊េរី​ឆ្នាំ​ ២០១៨​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 8639 និង​ បណ្ណ​សម្គាល់​យានយន្ត​ ០១​ សន្លឹក​ – បណ្ណ​ចាក់​វ៉ាក់សាំង​ ០២​ សនសន្លឹក-អត្តសញ្ញាណ​សញ្ជាតិ​ខ្មែរ​០២​សន្លឹក​ – ទូរ ស័ព្ទ​ដៃ​ម៉ាក​ OPPO ០១​ គ្រឿង​ ប្រាក់​ខ្មែរ​ចំនួន​ ១៩​ ម៉ឺន​រៀល​ ។

ក្រោយ​ពី​ក្រុម​ជនសង្ស័យ​ធ្វេី​សកម្ម ភាព​ខាងលើ​រួច​មក​បាន​រត់​គេច​ខ្លួន នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​ រហូត​មក​ដល់​ថ្ងៃ​ទី​១៩​ ខែ​ កក្កដា​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ប្រមា ណ ០១និង ២០​ នាទី​ នៅ​ចំណុច​ភូមិ​តាសី​ ឃុំ​តាម៉ឺន​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ ដំបង​ ក្រុម​ជនសង្ស័យ​បាន​ធ្វេី​សកម្មភាព​ ប្រេីប្រាស់​កាំបិត​ខ្វែវ​កា.ប់​ប្លន់​យក​ម៉ូតូ​ របស់​ជនរងគ្រោះ​ចំនួន​ ០២​ នាក់​ទៀត​គឺ៖
១-ឈ្មោះ​ ខេង​ សារ៉ែន​ ភេទស្រី​ អាយុ​ ៤១​ ឆ្នាំ​ មានទីលំនៅ​ភូមិ​កៀន​កែស​១​ ឃុំ​គោលឃ្មុំ​ ស្រុក​ថ្ម គោល​ ខេត្ត​បាត់ដំបង​ ។

២-ឈ្មោះ​ ហ៊ិន​ ឡៅ​ហ៊ុន​ ហៅ​ម៉ាប់​ ភេទប្រុស​ អាយុ​ ៣២​ ឆ្នាំ​ (​រងរបួស​មុត​រយះ​ដេីមដៃ​ខាង​ឆ្វេង​ )​ មានទី លំនៅ​ភូមិ​ក្រសាំង​ ឃុំ​តាម៉ឺន​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​ បាន​ម៉ូតូ​ចំនួន​ ០២​ គ្រឿង​ ម៉ាក​ហុងដា​ បីត​ ពណ៌​ ស​ ខៀវ​ ស៊េរី​ឆ្នាំ​ ២០២០​ ពាក់ស្លាកលេខ​ បាត់ដំបង​ 1AL-6363 ០១​ គ្រឿង​ និង​ ម៉ូតូ​ម៉ាក​ហុងដា​ ឃ្លីក​ ពណ៌​ ស​ ស៊េរីឆ្នាំ​ ២០១៩​ ពាក់ស្លាកលេខ​ បាត់ ដំបង​ 1AF- 9684 ព្រមទាំង​ទូរ ស័ព្ទ​ដៃ​ ០១​ គ្រឿង​ទៀត​ ម៉ាក​ OPPO A31 ពណ៌​ ផ្ទៃមេឃ​ និង​ ប្រាក់​ខ្មែរ​ចំនួន​ ១០​ ម៉ឺន​រៀល​ ហេីយ​ក៏ជិះ​រត់​គេច​ខ្លួន​ទៅ​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមាន ជ័យ​ រហូត​ដល់​ថ្ងៃ​ខែ​ខាង​លេី​ទេីប​កម្លាំង​សមត្ថកិច្ច​យេីង​ធ្វេីការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន​ ។
-*វត្ថុតាង​ដកហូត​រួម​មាន​ ៖​
-​ម៉ូតូ​ម៉ាក​ ហុងដា​ Scoopy ពណ៌​ ខៀវ​ ស៊េរី​ឆ្នាំ​ ២០១៩​ គ្មាន​ស្លាកលេខ​ ចំនួន​ ០១​ គ្រឿង​ (​ ជាម៉ូតូ​ជិះ​ធ្វេី​សកម្មភាព​ )​ ។
-​ម៉ូតូ​ម៉ាក​ហុងដា​ Click ពណ៌​ ស​ ស៊េរីឆ្នាំ​ ២០១៩​ លេខ​តួ​ម៉ាស៊ីន​ MLHJF350XK5572872 ពាក់​ស្លាកលេខ​ បាត់ដំបង​ 1AB-0825 ( ជាម៉ូតូ​របស់​ជនរងគ្រោះ​ )​
-​កាំបិត​ ខ្វែវ​ ចំនួន​ ០១​ ដេីម​ ។

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​ធ្វេីការ​កសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ច្បាប់៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print