​នាយ​ឧត្តមសេនីយ៍​ គន់​ គី​ម​ ចូលរួម​ប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ របស់​កងពលតូច​អន្តរាគមន៍​លេខ​១

ចែករំលែក៖

​ខេត្តកំពង់ឆ្នាំង៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​១០​ ខែឧសភា​ លោកនាយ​ឧត្តមសេនីយ៍​ គន់​ គី​ម​ អគ្គមេបញ្ជាការ​ង​ និង​ជា​នាយសេនាធិការ​ចម្រុះ​ នៃ​កង​យោធពលខេមរភូមិន្ទ​ អមដំណើរ​ដោយ​ លោកនាយ​ឧត្តមសេនីយ៍​ ជា​ តារា​ អគ្គមេបញ្ជាការ​រង​ រួម​នឹង​ នាយទាហានជាន់ខ្ពស់​ជា​ច្រើន​រូប​ទៀត​ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ និង​លើក​ទិស​ដៅ​បន្ត​ របស់​កងពលតូច​អន្តរា​គម​ន៏​ លេខ​១​ ដែល​មាន​មូលដ្ឋាន​ឈរជើង​ក្នុងស្រុក​កំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង​។​

​ក្នុង​ខ្លឹមសារ​ដែល​បាន​គូសបញ្ជាក់​ដោយ​លោក​ឧត្តមសេនីយ៍ឯក​ ព្រំ​ ផេង​ នាយ​រង​សេនាធិការ​ចម្រុះ​ និង​ជា​មេបញ្ជាការ​កងពលតូច​អន្តរា​គម​ន៏​លេខ​១​ បាន​ឲ្យ​ដឹង​ថា​៖​ អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ ក៏​ដូច​ជា​របស់​ក្រសួងការពារជាតិ​ និង​អគ្គបញ្ជាការ​ កងពលតូច​អន្តរា​គម​ន៏​លេខ​១​ បាន​យកចិត្តទុកដាក់​ក្តាប់​ជាប់​រាល់​សភាព​ការ​ណ៏​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ សភាព​ការ​ណ៏​នយោបាយ​ជាតិ​ អន្តរជាតិ​ និង​បាន​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ដើម្បី​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​នៅ​មូលដ្ឋាន​។​ ជាមួយ​នេះ​ អង្គភាព​នៅ​បាន​យកចិត្តទុកដាក់​ដល់​ការងារ​ហ្វឹកហ្វឺន​ជា​ប្រចាំ​ ដោយ​បាន​ធ្វើការ​ហ្វឹកហ្វឺន​ បំប៉ន​បណ្តុះបណ្តាល​ជំនាញ​ជា​ច្រើន​ប្រភេទ​ ដើម្បី​ពង្រឹងសមត្ថភាព​ដល់​ជួរ​នាយទាហាន​ និង​ពល​ទាហាន​។​

​លោកនាយ​ឧត្តមសេនីយ៍​ គន់​ គី​ម​ បាន​ថ្លែង​ការ​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ ដែល​សម្រេច​បាន​ ដោយ​ចាត់​ទុក​លទ្ធផល​នេះ​ថា​ ជា​ការ​ខិតខំ​ពុះពារ​ប្រកប​ ដោយ​ស្មារតី​ទទួលខុសត្រូវ​ពី​សំណាក់​មេបញ្ជាការ​ មេបញ្ជាការ​រង​ និង​នាយ​ ទាហាន​ ពល​ទាហាន​ទាំងអស់​ នៅ​ក្នុង​កិច្ចការ​បំរើ​ជាតិ​។​ លោកនាយ​ឧត្តមសេនីយ៍​ គន់​ គី​ម​ បាន​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ​ នាយទាហាន​ ពល​ទាហាន​ នៃ​ អង្គភាព​កងពលតូច​អន្តរា​គម​ន៏​លេខ​១​ ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ជាប់​ជា​និច្ច​ ចំពោះ​សភាព​ការ​ណ៏​កើតឡើង​នានា​ ហើយ​ប្រឆាំង​ដាច់ខាត​ចំពោះ​ជន​ទាំង​ ឡាយ​ណា​ ដែល​មាន​ល្បិច​កល​ និង​ បង្ករ​ចលាចល​ ប៉ុនប៉ង​ផ្តួលរំលំ​រាជរ​ដ្ឋា​ ភិ​បាល​ស្របច្បាប់​៕

photo (44)

photo (42)

photo (41)

photo (40)

photo (45)

ដោយ៖ ចន្ថា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print