ភ្នំពេញ : ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
សម្តេចអគ្គមហាសេនាបតីតេជោ ជាទីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ខ្ញុំសូមចូលរួមជាមួយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នូវព្រះរាជទ្រព្យចំនួន ៥០០.០០០ $US (ប្រាំរយពាន់ដុល្លារសហរដ្ឋអាមេរិក) សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីន នៅ ទូទាំងព្រះរាជាណាចក្រកម្ពុជា ។
ខ្ញុំសូមប្រសិទ្ធពរដ៏ល្អបវរ មហាប្រសើរ ជូន សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋ មន្ត្រី និងសមាជិក-សមាជិកាដ៏ឧត្តុង្គឧត្តមនៃរាជរដ្ឋាភិបាលកម្ពុជា សូមទទួលបានមហាជោគជ័យ ថ្មីៗទៀតក្នុងបេសកកម្មដ៏ថ្លៃថ្លាជូនប្រជាជាតិកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូម សម្តេចអគ្គមហាសេនាបតីតេជោ ទទួលនូវសេចក្តីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុត អំពីខ្ញុំ៕
ដោយ : សិលា