ភ្នំពេញ៖ យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា គឺជាកម្លាំងស្នូលមិនអាចខ្វះបាន ដើម្បីសម្រេចបានគោលដៅ សកម្មភាពមនុស្សធម៌ ។
ទោះជាស្ថិតនៅកន្លែងណាក៏ដោយ ក៏ពួកគេនៅតែប្រកាន់ជំហរមិនងាករេដើម្បីធ្វើជាគំរូល្អ ក្នុងសហគមន៍ មូលដ្ឋាន សាលារៀន និងមណ្ឌលនានា។
យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា បានធ្វើការងារជាច្រើនដើម្បីសកម្មភាពមនុស្សធម៌ ដោយមិនខ្លាចនឿយហត់ឡើយ ។
កាកបាទក្រហមកម្ពុជាមានទស្សនវិស័យច្បាស់លាស់ និង តម្លាភាពបំផុត ក្នុងការចូលរួមចំណែក ពន្លឿនការកាត់បន្ថយភាពក្រីក្រ ការពារសេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ និង ការពារតម្លៃមនុស្សធម៌របស់ជនរងគ្រោះ និងងាយរងគ្រោះ ។
ក្នុងនាមជាសមាគមជាតិនាំមុខគេក្នុងវិស័យមនុស្សធម៌ កាកបាទក្រហមកម្ពុជាបានប្រមូលផ្ដុំកម្លាំងមនុស្សធម៌ ដើម្បី បន្ដជួយដល់ជនរងគ្រោះបំផុត តាមរយៈ ៖ ការគ្រប់គ្រងគ្រោះមហន្តរាយ ការថែទាំ សុខភាពក្នុងសហគមន៍ និង ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ ។
ក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានទទួលគោរមងារជាច្រើនពីស្ថាប័នកំពូលៗរបស់អន្តរជាតិ និងអង្គការសហប្រជាជាតិ ក៏បានកំណត់ទស្សនវិស័យ និងបេសកកម្ម ដើម្បីរួមចំណែកដ៏ធំធេងជាមួយរាជរដ្ឋាភិបាល ក្នុងការសង្គ្រោះជីវិត កសាងភាពរឹងមាំប្រឆាំងនឹងគ្រោះមហន្តរាយ និង វិបត្តិផ្សេងៗ តាមរយៈសកម្មភាពនៅក្នុង វិស័យស្នូល គ្រប់គ្រងគ្រោះមហន្តរាយ ។ រួមចំណែក កាត់បន្ថយ អត្រាឈឺ និង ស្លាប់នៃមាតា ទារក និង កុមារ ការពារជំងឺឆ្លង និង អន្តរាគមន៍សុខភាព គ្រាអាសន្ន តាមរយៈការថែទាំសុខភាពក្នុងសហគមន៍ ៕
ដោយ៖ សុខ ខេមរា