លោក Duterte នាំមុខនៅក្នុងការបោះឆ្នោតប្រធានាធិបតីហ្វីលីពីន

ចែករំលែក៖

នៅក្នុងការបោះឆ្នោតប្រធានាធិបតីហ្វីលីពីន កាលពីថ្ងៃទី​៩ខែឧសភា ដោយជ័យជំនៈអាចធ្លាក់ទៅលើអភិបាលក្រុង​Davao លោក Rodrigo Duterte ។

សារព័ត៌មាន​AP បានដកស្រង់សម្តីមន្ត្រីរៀបចំការបោះឆ្នោតបានឲ្យដឹងថា ពលរដ្ឋជាង​៥៥លាននាក់​បានចុះឈ្មោះបោះឆ្នោត នៅក្នុងករិយាល័យបោះឆ្នោតជាង​៣៦០០០កន្លែងទូទាំងប្រទេសដើម្បីជ្រើស​រើសអ្នកស្នងតំណែងប្រធានាធិបតី​Benigno Aquino III ដែលមិនអាចបន្តឈរឈ្មោះបានទៀតឡើយ​​តាមច្បាប់ធម្មនុញ្ញប្រទេសនេះ។ ក្រៅពីប្រធានាធិបតីពលរដ្ឋហ្វីលីពីនក៏បានបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ​ ៣០០រូប និងមន្ត្រីឃុំសង្កាត់ ១៨០០០នាក់។

ប៉ូលិសជាង​១សែននាក់ត្រូវបានដាក់ពង្រាយនៅក្នុងការបោះឆ្នោតខាងលើ ហើយការបោះឆ្នោតចាប់ផ្តើមឡើងនៅវេលាម៉ោង៦និងបញ្ចប់នៅវេលាម៉ោង​១៨។ នៅក្នុងពេលបោះឆ្នោតនោះដែរមានមនុស្ស​១០នាក់ស្លាប់ដោយសារតែការវាយប្រហារពីក្រុមខ្មាន់កាំភ្លើង។
តាមលទ្ធផលដែលបានប្រកាសកាលពីថ្ងៃទី​៩ខែឧសភាក្រោយពេលរាប់សន្លឹកឆ្នោតបាន​៧៥ភាគរយ ឃើញថា​លោក​Duterte កំពុងតែនាំមុខ ដោយមានសម្លេងគាំទ្រ​៣៨,៧២ភាគរយ។​ បន្ទាប់មកគឺលោក​Nanuel Roxas មានសម្លេងគាំទ្រ២២,៣៩ភាគរយ។

មាន​មូលហេតុ​ច្រើន​ ដែល​ធ្វើឲ្យ​លោក​ Rodrigo Duterte​ បាន​ទទួល​ការ​គាំទ្រ​ច្រើន។ បើ​តាម​ប្រសាសន៍​ លោក​ ​David Camroux ​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ ​នៅ​សកលវិទ្យាល័យ​Science Po. Paris​ បាន​បញ្ជាក់​ថា ​ប្រជាជន​ហ្វីលីពីន​ទូទៅ ​គេ​ចូល​ចិត្ត​អ្នក​ណា​មាត់ដាច ​អ្នកណា​និយាយ​លេង​ច្រើន​ បែប​គ្រោកគ្រាធ​ អញ្ចឹង។ ក្នុង​សន្ទរកថា​នយោបាយ ​របស់​លោក ​Rodrigo Duterte ​នេះ​គាត់​តែងតែ​និយាយ​លេង​សើច​បែប​អាសអាភាស ​មើល​ងាយ​មនុស្សស្រី ​ជេរ​គេ​ជេរ​ឯង ​មិន​ប្រណី​មាត់​ទេ។

បេក្ខជន​នេះ ​បាន​ទាំង​រំលឹក​ពី​ករណី ​ស្ត្រី​អ្នក​ផ្សព្វផ្សាយ​សាសនា​កាតូលិក ​ជនជាតិ​អូស្ត្រាលី ​ដែល​ត្រូវ​គេ​រំលោភ​និង​សម្លាប់​ចោល​នៅ​ហ្វីលីពីន ​កាល​ពី​ឆ្នាំ​១៩៨៩ ​ដោយ​បាន​និយាយ​ថា ​ប្រធានាធិបតី​ហ្វីលីពីន​កាល​ជំនាន់​នោះ ​គួរ​ណា​តែ​រំលោភ​ស្ត្រី​នោះ​មុន​គេ ​បន្ទាប់​មក​ចាំ​ឲ្យ​ពួក​ឧក្រិដ្ឋជន​រំលោភ​តាមក្រោយ។ សម្តី​នេះ ​បាន​ធ្វើ​ឲ្យ​ស្ថានទូត​អូស្ត្រាលី ​និង​អាមេរិក​ មាន​ការ​ខឹង​សម្បារ​ជា​ខ្លាំង​ផង​ដែរ។ មិនត្រឹម​តែ​ប៉ុណ្ណោះ ​លោក​ Rodrigo Duterte ​បាន​ទាំង​គំរាម​ស្ថានទូត​អូស្ត្រាលី ​និង​អាមេរិក​ កុំឲ្យ​ក្អក​ទៀត​ផង។

មនុស្ស​លោក ​Rodrigo Duterte​នេះ ​មិនត្រឹម​តែ​ក្អេងក្អាង ​កំរោល​ចូល​ តែ​មាត់​អាក្រក់​ទៀត។ ក៏​ប៉ុន្តែ ​ប្រជាជន​ហ្វីលីពីន ​ជា​ពិសេស​អ្នក​ក្រីក្រ ​ដែល​មាន​ចំណេះដឹង​ទាប​ គេ​ចូលចិត្ត​សម្តី​បែប​ហ្នឹង។ តែ​បើ​និយាយ​ពី​បុគ្គលិក​លក្ខណៈ ​មនុស្ស​នេះ ​គឺ​មិន​សក្តិសម​ធ្វើ​ជា​អ្នក​ដឹក​នាំ​ស្រុក​ទេ៕​

image

image

ប្រែសម្រួល៖ ម៉ែវ​ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print